ជនជាតិចិនស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបុករះកង់បីខ្មែរនិងឥណ្ឌាជាច្រើនគ្រឿងក្រឡាប់ផ្ងារជើងមួយគ្រឿងរបួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ: បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿងរេចង្កូតទៅម៉ូតូកង់បីខ្មែរមួយគ្រឿងនិងកង់បីឥណ្ឌាពី គ្រឿងបណ្តាលឲ្យម៉ូតូកង់បីខ្មែរក្រឡាប់ផ្ងារជើងម្ខាងចំណែកអ្នកបើកបររងរបួសធ្ងន់។

     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីខ្មែរមួយគ្រឿងពណ៌ក្រហមធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតលិះដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកBMWពណ៌សស្លាកលេខភ្នំពេញ2Y-5827បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹងធ្វើដំណើរមកពីក្រោយបុកម៉ូតូកង់បីខ្មែរពីក្រោយបណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងចំណែកអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តបង្កបានបន្តទៅបុករះម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿងទៀតដែលចតនៅតាមចិញ្ចើមផ្លូវរងចាំដឹកម៉ូយបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំភ្លាមៗនោះប្រជាពលរដ្ឋក៏បានឃាត់រថយន្តបង្កនិងអ្នកបើកបរបានភ្លាមៗនៅនឹងកន្លែងកើតហេតុ។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់និងមានតំណាងខាងភាគីរថយន្តបង្កបានមកដល់កន្លែងកើតហេតុនិងបានធ្វើការសម្រុះសម្រួលជាមួយភាគីម្ចាស់ម៉ូតូកង់បីឥណ្ឌាចំនួនពីរគ្រឿងដើម្បីបញ្ចប់រឿងចំណែកម៉ូតូកង់បីខ្មែរនិងរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner