សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការដាក់ឱ្យដំណើរការគេហទំព័រធនធានអប់រំកម្ពុជា(OER Cambodia)
អត្ថបទដោយ៖
ចាន់ វិចិត្រ
ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ឱ្យដំណើរការគេហទំព័រធនធានអប់រំកម្ពុជា (OER Cambodia) ដែលមានតំណ https://oer.moeys.gov.kh ជាផ្លូវការចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។
គេហទំព័រធនធានអប់រំកម្ពុជា បានអភិវឌ្ឍឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែប តាម រយៈការអប់រំតាមបែបគន្លងថ្មី ដែលផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកឯកសារឌីជីថល ឬចង់ចែករំលែកសា្នដៃស្រាវជ្រាវរបស់ខ្លួន តាមកម្រិតថ្នាក់ចាប់ពីមត្តេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សា តាមប្រភេទក្រុមមុខវិជ្ជា និងអាចស្វែងរកតាមប្រភេទនៃឯកសារដូចជា ពហុមេឌៀអន្តរកម្ម បទបង្ហាញ វីដែអូ នឹងសំឡេង ឯកសារបង្រៀន និងសៀវភៅណែនាំ កិច្ចតែងការ រូបភាពផ្ទាំងធំ និងរូបភាព គំនូរជីវចលអប់រំ ល្បែងសិក្សា និងឯកសារស្រាវជ្រាវនានា ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។