ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់កំពុងមានភាពរឹងស្ទះមួយចំនួន។ លោកអ្នកនឹងពិបាកក្នុងការចរចា ឬធ្វើឲ្យគេយល់ដឹងពីបំណងប្រាថ្នារបស់អ្នកណាស់ ដូច្នេះប្រហែលជាអ្នកគួរតែចំណាយពេលវេលាបន្ថែមធ្វើការងារនេះដោយខ្លួនឯង។ ចំពោះការរិះ គន់ និងភាពមិនយល់ស្របខ្លះៗអាចនឹងកើតឡើង ដូច្នេះសូមលោកអ្នកមានភាពអត់ធ្មត់ និងគួរមានហេតុផលជានិច្ចចំពោះគោលគំនិតរបស់ខ្លួន។ ដោយឡែក ថ្ងៃនេះជាពេលវេលាដ៏ល្អ ក្នុងការធ្វើទំនាក់ទំនង ដូច្នេះគួរប្រើប្រាស់ឪកាសនេះកែប្រែស្ថានការណ៍ និងបង្កើតកិច្ចសហ ប្រតិបត្តិការណ៍។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងរបររកស៊ីរបស់លោកអ្នកតែងតែស្ថិតនៅក្នុងលំដាប់ទី១ជានិច្ច។ លោកអ្នកអាចធ្វើឲ្យចម្រើនលូតលាស់ ឬដែលជោគជ័យចំពោះ កិច្ចការដែលធ្វើអនុវត្ត។ ក្នុងពេលនេះទំនាក់ទំនងនានា រួមទាំងចំណងមិត្តភាពរវាងដៃគូការងារក៏មានសភាពល្អប្រសើរណាស់ដែរ។ ប៉ុន្តែបើទោះបីជាអំណោយផលក្នុងពេលនេះ មានភាពវិជ្ជមានខ្លាំងយ៉ាងណាក្តី សូមលោកអ្នកកុំមានភាពយឺតយ៉ាងឲ្យសោះ។ សូមព្យាយាមបញ្ចប់ការងារឲ្យបានលឿន ហើយកុំចំណាយពេលនិយាយចែចង់រឿងរ៉ាវដែលមិនចាំបាច់។ ភារកិច្ចចាំបាច់របស់អ្នកនៅពេលនេះ គឺសូមពង្រឹងទំនាក់ទំនងការទូត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់លោកអ្នកមានភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់។ ក្នុងពេលនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះផលលំបាកនានាអាចនឹង ត្រូវដោះស្រាយ ហើយដំណើរការល្អៗនឹងកើតឡើងចំពោះលោកអ្នក។ ក្នុងករណីដែលលោកអ្នកមានការលំបាក សូមកុំប្រថុយប្រថាន គួរស្នើសុំការពិភាក្សាពីព្រោះមនុស្សដែល នៅក្បែរលោកអ្នកពិតជាអាចពឹងពាក់បាន ហើយគេមានសេចក្តីស្មោះត្រង់ចំពោះអ្នក។ ក្រៅពីនេះ សូមកុំបោះបង់ ឬមើលរំលងមនុស្សដែលមានសមត្ថភាពនៅក្បែរខ្លួន។ ចូរធ្វើទំនាក់ទំនង និងរៀនសូត្រពីពួកគេ។ ដោយឡែក លោកអ្នកអាចស៊ូទ្រាំជាមួយបញ្ហាបានល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការធ្វើជំនួញទាក់ទងនឹងរូបិយប័ណ្ណណាមួយនោះទេ។ វានឹងប្រសើរជាងមុនប្រសិនបើអ្នកពន្យាការសម្រេចចិត្តទៅលើបញ្ហាហិរញ្ញវត្ថុសំខាន់ៗទៅដល់ថ្ងៃផ្សេងវិញ។ ហោរាសាស្ត្រអាជីព ណែនាំលោកអ្នកឲ្យធ្វើការសន្សំសំចៃឲ្យបានក្នុងកំរិតខ្ពស់។ សូមស្វែងរកឳកាសដើម្បីបំពេញកាលវិភាគប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីនេះ លោកអ្នកមិនអាចមានការរឹងរូសនោះទេ សូមមានការអត់ធ្មត់ ហើយមានគំនិតវិជ្ជមានគ្រប់កាលទេសទាំងអស់ ដើម្បីជួយអ្នកដោះស្រាយភាពស្មុគ្រស្មាញដែលនឹងអាចកើតឡើងក្នុងថ្ងៃនេះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការល្អប្រសើរគួរឲ្យកត់សម្គាល់។ លោកអ្នកអាចរក្សាស្ថានភាពការងារដែលកំពុងមានពេលនេះ ឬធ្វើការផ្លាស់ប្តូរ បានតាមបំណង ប៉ុន្តែសូមលោកអ្នកកុំបោះបង់ពត៌មានសំខាន់ឲ្យសោះ។ ក្រៅពីនេះ សូមយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ខ្លួន ហើយប្រហែលជាអ្នកគួរតែបង្ហាញចំណាប់អារម្មណ៍របស់អ្នកឲ្យកាន់តែខ្លាំងទៅលើកិច្ចការរបស់អ្នកដទៃ។ ប៉ុន្តែនេះមិនមានន័យថាឲ្យអ្នកទៅឈ្លានពានការទទួលខុសត្រូវរបស់គេនោះទេ។ ក្រៅពីនេះ លោកអ្នកអាចធ្វើការកំណត់ចំណុចខ្សោយនានាបានលឿន។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារនានារបស់លោកអ្នកទាមទារឲ្យមាន ការកំណត់ដែនឲ្យបានច្បាស់លាស់។ លោកអ្នកគួររក្សាចំងាយពីបញ្ហា ពិសេសបញ្ហារបស់ថ្នាក់លើតែម្តង។ ការជ្រៀតជ្រែកក្នុងពេលនេះមិនមែនជាជម្រើសដ៏ល្អនោះទេ បើទោះបីជាការងារនោះហាក់ត្រឹមត្រូវក្នុងការចូលរួមក្តី។ កំហុសក្នុងថ្ងៃនេះហាក់មានភាពមុតស្រួចយ៉ាង ខ្លាំង។ លើសពីនេះ សូមលោកអ្នករក្សាជំហានអនុវត្តក្នុងក្របខណ្ឌស្ងប់ស្ងាត់ធម្មតា។ រក្សាឥរិយាបថល្អក្នុងការអនុវត្តការងារ និងរវាងកិច្ចទំនាក់ទំនងជាមួយមមនុស្សរួមក្រុម។ ក្រៅពីនេះអ្នកមិនគួរសង្ស័យរហូតដល់មិនហ៊ានធ្វើអ្វីនោះទេ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យមានការអត់ធ្មត់ជាពិសេស។ បញ្ហានៅក្នុងថ្ងៃនេះហាក់មានរូបរាងច្បាស់លាស់ ហើយក៏ពិបាកធ្វើការកែប្រែ នណាស់ដែរ។ សូមលោកអ្នកផ្អាកការសម្រេចចិត្តលើកិច្ចសន្យា ការចុះហត្ថលេខា ឬការបណ្តាក់ទុនរហូតទៅដល់ពេលវេលាដែលមានអំណោយផល។ ការប្រថុយប្រថានក្នុងថ្ងៃនេះហាក់ មិនអាចជួយលោកអ្នកបាននោះទេ។ ចំពោះពត៌មានមួយចំនួនក៏អាចនឹងធ្វើឲ្យមានការយល់ច្រលំផងដែរ ដូច្នេះសូមពិចារណាឲ្យបានច្រើន។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពកែប្រែកំហុសបាន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចធ្វើកិច្ចការងារឲ្យកាន់តែល្អប្រសើរ។ អ្នកទទួលបានភាពរហ័សរហួន ស្វាហាប់ និងអាចសម្របទៅតាមស្ថានភាពបានយ៉ាងល្អប្រសើរណាស់។ ថ្ងៃនេះក៏ជាពេលវេលាដែលមានអំណោយផលក្នុងការ ចរចា និងពិភាក្សាការងារតូចធំផងដែរ ដូច្នេះសូមប្រើប្រាស់ពេលវេលាដោយមានការប្រុង ប្រយ័ត្ន ហើយធានាឲ្យបាននូវផលប្រយោជន៍ដែលមានក្នុងពេលនេះ។ លើសពីនេះ នៅក្នុងពេលដ៏ខ្លីខាងមុខ អ្នកនឹងអាចធ្វើការក្នុងទំហំធំទូលាយ ដូច្នេះគួរត្រៀមខ្លួនជាមុន។ ប្រការគួរ ជៀសវាងគឺបញ្ហាជាមួយថ្នាក់លើ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងថ្ងៃនេះនឹងមិនមានភាពភ្ញាក់ផ្អើលអ្វីធំដុំនោះទេ។ អ្នកអាចបន្តការងារជាធម្មតា ឬធ្វើការផ្លាស់ប្តូរទៅតាមបំណង ដោយគ្មានអ្វីជំទាស់នោះទេ។ មនុស្សដែលនៅក្បែរលោកអ្នកនឹងជួយជ្រោមជ្រែងការងារលោកអ្នក ណាស់ ដូច្នេះមិនចាំបាច់ត្រូវព្រួយបារម្ភអ្វីច្រើននោះទេ។ សម្រាប់ការចុះហត្ថលេខាលើការងារសំខាន់សូមធ្វើវានៅថ្ងៃក្រោយទើបកាន់តែប្រសើរ។ ក្នុងពេលដំណាលគ្នា សូមចាប់ផ្តើមពិនិត្យលទ្ធភាពការងាររបស់ខ្លួនជាថ្មី ហើយចំពោះកង្វល់ដែលមិនចាំបាច់គួរតែកំណត់ឲ្យបានច្បាស់លាស់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានអំណោយផលល្អទាំងទៅផ្នែកការងារ និងសម្រាប់ជីវិតផ្ទាល់ខ្លួន។ សេចក្តីរបស់អ្នកក្នុងថ្ងៃនេះមានភាពវិជ្ជមានយ៉ាងខ្លាំង។ អ្នកអាចធ្វើការចាយវាយលុយកាក់ក្នុងការបណ្តាក់ទុន ការបើកហាងថ្មី និងប្រើប្រាស់ក្នុងទម្រង់ផ្សេងបានទាំងអស់។ ផលចម្រើនក្នុងថ្ងៃនេះមានកំរិតខ្ពស់ណាស់។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការទទួលខុសត្រូវ ពីព្រោះអ្នកអាចដោះស្រាយ និងគ្រប់គ្រងការងារទាំងនោះបាន ដោយគ្រាន់តែអ្នកយកចិត្តទុកដាក់លើវាបន្តិចប៉ុណ្ណោះ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកអាចបញ្ចប់ការងារបានទាន់ពេលវេលា ហើយអាចឆ្លើយតបទៅនឹងបរិបទដែលត្រូវការផងដែរ។ ប្រសិនជាអាចគួរផ្អាកការងារដែលសំខាន់ ហើយរងចាំពេលវេលាអំណោយផលនៅថ្ងៃខាងមុខ។ ការវាយតម្លៃផែនការកាងារ គឺមានសារសំខាន់ខ្លាំងណាស់ ពីព្រោះវាកំពុងតម្រូវឲ្យលោកអ្នកសម្របទៅនឹងស្ថានភាពប្រែ ប្រួល។ ចំពោះការងារដែលមិនស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក សូមកុំពាក់ព័ន្ធទើបជា ការប្រសើរ។ ប្រការសំខាន់ លោកអ្នកមិនគួរធ្វើឲ្យខ្លួនមានភាពស្មុគ្រស្មាញពេកនោះទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អាជីពក្នុងថ្ងៃនេះទាមទារលោកអ្នកឲ្យមានទំនុកចិត្តបំផុតលើការងារ។ លោកអ្នកត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន ហើយបំពេញការងារយោងទៅតាមការទទួលខុសត្រូវជាក់ស្តែង។ លោកអ្នកក៏មិនចាំបាច់បន្ថយល្បឿនការងារនោះទេ ពីព្រោះអ្វីៗនឹងប្រសើរទៅបានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្នុងករណីដែលលោកអ្នកត្រូវការចាកចេញពីស្ថានភាពចាស់ សូមព្យយាមស្វែងយល់ពីស្ថានភាពថ្មីឲ្យបានល្អមុនចាកចេញ ពីព្រោះស្ថេរភាពនៅខាងក្រៅហាក់មិនទាន់អាចកំណត់បាននោះទេ។ ក្រៅពីនេះ សូមកុំផ្តេកផ្តួលនឹងកំហុស គួរវិធីកែប្រែឲ្យបានល្អ។
ចំណាំ៖
ឆ្នាំទាំង៣ ឆ្លូវ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសក្ការទាំងសម្ភារ និងទ្រព្យសម្បត្តិ។ លើសពីនេះការទទួលស្គាល់ពីមនុស្សនៅក្នុងក្រុមការងារផងដែរ។