ថ្ងៃទី៤ខែមីនានគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្ត ៦៥៩គ្រឿង

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជា អ្នកនាំ ពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃ ទី០៤ ខែមីនា ឆ្នាំ២០២២ នគរបាលទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦៥៩គ្រឿងទៀត ក្នុងនោះ មានម៉ូតូ ៤៨៦គ្រឿង និងរថយន្ត ១៧៣គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា បទល្មើស ដែលត្រូវ បានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើស សញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ខ្សែក្រវាត់ ឆៀក និងប្រើប្រាស់ទូរស័ព្ទពេលបើកបរជាដើម ៕ ដោយ៖ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner