មនុស្សស្លាប់ ២នាក់ និងរងរបួស ៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅខេត្តកំពត

ខេត្តកំពត ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ទិសដៅស្របគ្នា ស្ថិត នៅលើផ្លូវបេតុង ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ២០នាទីព្រឹក។

យោងរបាយការណ៍បញ្ជាក់ថា មានរថយន្ត ១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ២BK.៤៤១៣ បើកបរដោយឈ្មោះ សាំង ឃី ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប (រងរបួសស្រាល) មានទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុបានទៅបុកជាមួយម៉ូតូ ១គ្រឿងម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត ១S.៧៣៩២ បើកបរដោយឈ្មោះ ភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់) ជិះគ្នាបីនាក់
១.ឈ្មោះ គូន យ៉ាន ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធ(ស្លាប់នៅកន្លែងកើតហេតុ)
២.ឈ្មោះ គុញ រតនា ភេទប្រុសអាយុ ៥ឆ្នាំ ត្រូវជាកូន
៣.ឈ្មោះ គុញ ជួអៀន ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូន ទាំងបីនាក់មានទីលំនៅភូមិឃុំជាមួយគ្នា។

រថយន្តខាងលើបានបើករត់ ក៏ជ្រុលទៅបុកជាមួយម៉ូតូ ១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១N.១៨១៥ បើកបរដោយឈ្មោះ ស៊ាង សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត (ស្លាប់នៅមន្ទីរពេទ្យ) ។ រថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅប៉ះជាមួយរថយន្ត ១គ្រឿងទៀតម៉ាកកាមរីឆ្លាម ដែលបានចតទុកចោលនៅមុខផ្ទះបណ្តាលអោយខូចខាតចំហៀងខាងឆ្វេងទាំងស្រុង។

ករណីនេះបណ្តាលឱ្យមនុស្សស្លាប់ របួសនិងខូចខាតសម្ភារ:រួមមាន
-ស្លាប់ ២នាក់ ស្រី១នាក់
-របួសធ្ងន់ ១នាក់ប្រុស
-របួសស្រាល ២នាក់ ស្រី១នាក់
-រថយន្តខូចខាតកម្រិតធ្ងន់ចំនួន១គ្រឿង និងស្រាល ១គ្រឿង ហើយម៉ូតូខូចខាតកម្រិតធ្ងន់ ២គ្រឿង។
វត្ថុតាងរថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច។
អ្នកបើករថយន្តបង្កកម្លាំងជំនាញបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕ ប្រភព ៖ ខេត្តកំពត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner