ឯកឧត្តម ងួន រតនៈ ស្នើឲ្យនារី ត្រូវបង្កើនសមត្ថភាព និង មានភាពខ្លាហាន ចូលរួមការងារសង្គម ទាំងការងាររដ្ឋ និងឯកជន ដើម្បីប្រយោជន៍រួម

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានស្នើសុំឲ្យស្ត្រីទាំងអស់ ត្រូវបង្កើនសមត្ថភាព និងមានភាពខ្លាហាន ក្នុងការចូលរួមនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យការងារឯកជន ក្នុងនាមពលរដ្ឋស្មើភាពគ្នា ដើម្បីទទួលបានប្រយោជន៍ពីសង្គម ក៏ដូចជាទទួលបានប្រាក់កម្រៃជាដើម។

ការស្នើសុំនេះ ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់ជាកាដូ ព្រមទាំងវត្ថុអនុស្សារីយ៍ជូនដល់មន្ត្រីរាជការជានារី ក្នុងជួររចនាសម្ព័ន្ធសាលាខេត្តកំពង់ធំ អបអសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ “សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ងួន រតនៈ បន្ថែមថា ស្ត្រី ត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកតម្តើនស្រ្តីឲ្យមានសមត្ថភាពនៅក្នុងសង្គម ទាំងវិស័យការងាររដ្ឋ និងវិស័យកាងារឯកជន ជាពិសេស បានផ្តល់ឱកាសដល់មន្ត្រីរាជការជាស្ត្រី ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលកាន់មុខតំណែង មានភាពស្មើរគ្នានឹងបុរស។ លើសពីនេះទៀត ប្រមុខរាជរដ្ឋាភិបាល និងដៃគូរនានា កំពុងយកចិត្តទុកដាក់ក្នុងការការពារស្ត្រី និងកុមារ តាមរយៈកម្មវិធីជាច្រើន ដូចជា ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ គ្រប់រូបភាព ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បន្តរួមគ្នាដើម្បីពង្រឹងផ្សព្វផ្សាយឲ្យអស់លទ្ធភាពនូវវិធានការច្បាប់ កាត់បន្ថយអំពើហឹង្សាក្នុងគ្រួសារនៅក្នុងមូលដ្ឋាន ហើយអំពើហឹង្សានេះធ្វើឲ្យប៉ះពាល់ដល់ស្ត្រី និងកុមារ បាត់បង់ការសិក្សារៀនសូត្រ ក៏ដូចជាក្មេងកំព្រាជាដើម ៕ ដោយ ប៊ុន រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner