សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អណ្ដូងទឹកចំនួន ៣១ និងប្រព័ន្ធប្រឡាយរំដោះទឹក ជូនបងប្អូនអតីតយុទ្ធជន ខេត្តកំពង់ធំ

កំពង់ធំ ៖ ឯកឧត្ដម ងួន រតនៈ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងឧត្ដមសេនីយ៍ ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញពិនិត្យសកម្មភាពបុកអណ្តូងទឹកស្អាត និងគម្រោងផែនការកសាងប្រព័ន្ធប្រឡាយរំដោះទឹក ជូនបងប្អូនអតីតយុទ្ធជន រស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាអំណយសម្តេចតេជោហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ ទោសោម ស៊ុន បញ្ជាក់ថា អណ្ដូងទឹក ត្រូវបានបុកជូនបងប្អូនអតីតយុទ្ធជន សម្រាប់ប្រើប្រាស់ចំនួន ៣១ អណ្តូង ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងគម្រោងកសាងប្រព័ន្ធប្រឡាយរំដោះទឹកដោយក្រសួងធនធានទឹក និងឧតុនិយមជាអំណយសម្តេចតេជោ តាមរយៈ ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អនុប្រធានអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ជៀសផលលំបាកនៅពេលមានជំនន់ទឹកភ្លៀង។

ឯកឧត្ដម ងួន រតនៈ បានកោតសរសើរ ប្រធានសមាគមអតីតយុទ្ធជនខេត្ត ដែលបានលះបង់ទាំងកម្លាំងចិត្តកាយ លះបង់សេចក្តីសុខផ្ទាល់ខ្លួន យកមកចែករំលែកក្តីស្រឡាញ់ជូនដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងតែ រងចាំការជួយឧបត្ថម្ភ ទាំងសម្ភារៈថវិការ និងបច្ចេកទេសនានា រួមទាំងកំលាំងចិត្ត ដើម្បីបន្តកសាងជីវភាពថ្មី ក្នុងនោះក៏សូមអំពាវនាវ ដល់បណ្តាអង្គភាព មន្ទីរពាក់ព័ន្ឋអនុវត្តតាមគន្លងរបស់ប្រធានសមាគម និងជម្រុញឲ្យខាងបច្ចេកទេសអនុវត្តតាមគម្រោងឲ្យបានមុនពេលភ្លៀងធ្លាក់នេះ ៕ ដោយ ប៊ុន រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner