ឯកឧត្តម សោម ស៊ុន អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ពិធីបញ្ចុះគោលព្រំដីគរុភណ្ឌវត្ត និងសម្ពោធសមិទ្ធផលនានា នៅវត្តពាមមេត្រី ខេត្តកំពង់ធំ

កំពង់ធំ ៖ ឯកឧត្តម សោម ស៊ុន អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ពិធីបញ្ចុះគោលព្រំដីគរុភណ្ឌវត្ត និងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ។

ព្រះតេជគុណ ធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះគ្រូចៅអធិការវត្តពាមមេត្រីមានសង្ឃដិការថា សមិទ្ធផលបានកសាងរួចមាន ស្រះទឹក ភ្ជាប់ជាមួយប្រព័ន្ធបណ្ដាញស្ថានីយ៍ទឹកស្អាត ផ្លូវក្នុងវត្ត ជាសម្បត្តិគុរភ័ណ្ឌវត្តចំនួន ៥ហិតា និងឆ្លងសួនច្បារផងដែរ ។ ព្រះតេជគណ បានថ្លែងអំណរគុណ ឯកឧត្តម សោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សារភ្ជាប់ពីសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃ ពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិយើង កំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តែងបាននាំយក ទេយ្យទានសម្រាប់ចង្ហាន់ព្រះសង្ឃ និងបរិក្ខារពេទ្យប្រគេនព្រះសង្ឃ ជួយដោះស្រាយទុក្ខលំបាក របស់ព្រះសង្ឃ និងប្រជាជនបានទាន់ពេលវេលា ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជនទាំងក្នុងនិងប្រទេស បានធ្វើឱ្យសមិទ្ធផលនានាលេចចេញជារូបរាងបាននាពេលនេះ ដោយសារតែប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានរំលឹកថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី ខៀវសំផន វត្តអារាម នៅទូទាំងប្រទេសត្រូវបានបំផ្លាញចោល ព្រះសង្ឃរាប់ម៉ឺន អង្គត្រូវបានពួកវាចាប់ផ្សឹក បង្ខំឲ្យធ្វើការជាទម្ងន់ តែមកដល់បច្ចុប្បន្ននេះក្រោមម្លប់តេជោសន្តិភាព និងការអភិវឌ្ឍ ព្រះសង្ឃមានជាង ៧ម៉ឺនអង្គ វត្តអារាមជិតប្រាំពាន់វត្ត ត្រូវបានកើតឡើងវិញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ប៊ុន រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner