ព្រះមហាក្សត្រ និងសម្តេចម៉ែយាងពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន (Video Inside)
ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ បានយាងដល់ប្រទេសចិននៅថ្ងៃសុក្រនេះហើយដើម្បីការ ពិនិត្យព្រះរាជសុខភាពក្នុងប្រទេសចិនជាទម្លាប់។
ព្រះមហាក្សត្រ និងសម្តេចម៉ែតែងយាង ទៅប្រទេសចិនយ៉ាងហោច២ដងក្នុងមួយឆ្នាំ ដើម្បីការពិនិត្យព្រះរាជសុខភាព។ ខែមីនាគឺជាខែ ដែលព្រះអង្គទាំងទ្វេតែងយាងទតពិនិត្យព្រះរាជសុខភាពតាមទម្លាប់ និងយ៉ាងយូរបំផុតត្រឹម មួយខែព្រះអង្គនឹងយាងវិលមកប្រទេសកម្ពុជាវិញ។
សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សែព្រះរាជវង្ស, មន្ត្រីការទូតនិងមន្ត្រីជាន់ខ្ពស់នានាក្នុងរាជ រដ្ឋាភិបាល បានយាងជួនព្រះរាជដំណើរព្រះអង្គទាំងទ្វេវេលាព្រឹកថ្ងៃសុក្រទី៤មីនា។
យោងតាមព្រះ រាជសារ ក្នុងពេលដែលមានព្រះរាជអវត្តមានរបស់ព្រះអង្គ, សម្តេចវិបុលសេនាភក្តី សាយឈុំ គឺជាព្រះ ប្រមុខរដ្ឋស្តីទី។