កំណាត់ផ្លូវជាតិលេខ២១នឹងធ្វើពិធីសម្ពោធថ្ងៃទី២៣មីនា (Video Inside)

កំណាត់ផ្លូវជាតិលេខ២១ ក្នុងខេត្តកណ្តាល គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ ថ្ងៃទី២៣មីនាឆ្នាំ២០២២ខាងមុខនេះហើយ។

រដ្ឋលេខាធិការក្រសួងសាធារណការ លោកតូច ចាន់កុសល បានថ្លែងថាពិធីសម្ពោធបើកឱ្យ ដំណើរការប្រើប្រាស់ជាផ្លូវការនៅកំណាត់ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ ពីក្រុងតាខ្មៅ រហូតដល់ជ្រៃធំ គ្រោងនឹង រៀបចំធ្វើឡើងនៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ផ្លូវជាតិលេខ២១ មាន ប្រវែងសរុប ៦៣ក្បៀស៦គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីក្រុងតាខ្មៅរហូតដល់ជ្រៃធំ។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុម ហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd.។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner