សង្ស័យទុស្សេ ខ្សែភ្លើងក្នុងព្រះវិហារវត្តអង្គញ់ ស្រុករមាសហែកបណ្តាលឲ្យឆេះសម្ភារមួយចំនួន
ស្វាយរៀង៖ សង្ស័យទុស្សេខ្សែភ្លើង ក្នុងព្រះវិហារបានបណ្តាលឲ្យសម្ភារមាន ទៀនវស្សាធំៗ ៦ដើម ជើងធូប និងសម្ភារបូជា ផ្សេងៗក្មុងព្រះវិហារ រូប បដិមា ត្រូវបានឆេះខូចខាតទាំងស្រុង ក្នុងវត្តអង្គញ់ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ករណីនេះភ្លើងឆេះនៅក្នុងព្រះវិហារនេះបានកើតឡើងនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩នេះ។
សមត្ថកិច្ចបានឱ្យដឹងថាៈ នៅម៉ោង៧និង៣០ នាទី ព្រឹកមិញនេះ មានឈ្មោះ មាស សាឯម ភេទប្រុស អនុប្រ ធាន ភូមិ អង្គញ់ បានទូរស័ព្ទរាយការណ៍មក សមត្ថកិច្ចថា មានករណីភ្លើងឆេះក្នុងព្រះវិហារវត្តអង្គញ់ ស្ថិតក្នុងភូមិ អង្គញ់ ឃុំដូង ស្រុករមាសហែក ។ ខណៈនោះកម្លាំងនគរបាលប៉ុស្តិ៍ បានសហការជា មួយលោក មេឃុំដូង បានមកពិនិត្យឃើញថាភ្លើងឆេះសម្ភារទៀនវស្សាធំៗ ៦ ដើម ជើងធូប និងសម្ភារបូជា ផ្សេងៗក្នុងព្រះវិហារ រូបបដិមាត្រូវបានឆេះខូចខាតទាំងស្រុង ។
ព្រះសង្ឃបានមានសង្ឃដីកាថា កាលពីយប់ម៉ោងប្រហែល ១០យប់ ក្នុងវត្តបានដាច់ភ្លើង ហើយព្រះសង្ឃសឹងរហូតទល់ភ្លឺ ទើបមិនដឹងថា មានភ្លើងឆេះ។ តាមការពិនិត្យ និងសន្និដ្ឋានថា បណ្ដាលមកពីទុស្សេខ្សែ ភ្លើង មានលួយ ខ្សែភ្លើងពីក្បែរបារ៉ែត និង ព្រីភ្លើងក្នុងព្រះវិហារផងដែរ៕ធ.ដ