នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ៩នាក់ ទៅកាន់តុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ ចំនួន៩នាក់ករណី ឆក់ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀន ទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅថ្ងៃ២១ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក មានករណី ឆក់ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យ ទាំង៩នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងទៅតុលាការនៅថ្ងៃនេះ៕ធ.ដ