ស្ត្រីកម្ពុជា ត្រូវបានលើកកម្ពស់ និងគុណតម្លៃ ឲ្យស្មើ បុរស និងមានសិទ្ធចូលរួមជាមួយសង្គម

បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ហ្លួងម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានផ្ញើសារលិខិតនិងចូលរួម ដើម្បីផ្តល់នូវការលើកកម្ពស់ និងគុណតម្លៃ របស់ស្ត្រី ឲ្យស្មើបុរស និងឲ្យមានមុខមាត់នៅក្នុងការចូលរួមជាមួយសង្គម ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បែបនេះ ក្នុងក្នុងឱកាសអបអរសាទខួបលើកទី១១១ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ“សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពពេលអនាគត” នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពី មន្ត្រីរាជការក្របខណ្ឌស៊ីវិលជាស្ត្រី និងមន្ត្រីជាប់កិច្ចសន្យា ជាង ១៥០នាក់ ក្រោមឱវាទខេត្តបាត់ដំបង ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនស្ត្រី ត្រូវធ្វើការជំរុញដល់ឪពុកម្តាយ ក្រុមគ្រួសារ បបងប្អូន កូនចៅ របស់ខ្លួន នាំគ្នាទៅចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-19នឲ្យបានគ្រប់ៗគ្នា ទាំងអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន”ដូសទី១”និងអ្នកដែលចាក់មិនទាន់គ្រប់ដូស ក៏ត្រូវទៅចាក់ឲ្យបានគ្រប់ដូស ជាពិសេសដូសជំរុញ “ដូសទី៣”ឲ្យបានគ្រប់ៗគ្នាដើម្បីរក្សាអាយុជីវិតខ្លួនឯង និងចៀសផុតពីការឆ្លងធ្ងន់ធ្ងរ ខណៈដែលមន្ត្រីរាជការជួរមុខទាំងអស់ ចាក់ដូសទី៤ ជាបន្តបន្ទាប់ហើយនោះ ។

នៅក្នុងឱកាសនោះ លោកជំទាវភរិយា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ និងឧបត្ថម្ភថវិកាមួយចំនួនជូនដល់ស្ត្រីទាំងអស់ក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដែលបានចូលរួមនៅក្នុងពិធីផងដែរ ៕ ដោយ ៖ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner