កាន់តែខ្លាំងហើយ! វៀតណាមឆ្លងជំងឺកូវីដ-១៩ជិត ១៥ម៉ឺននាក់ ត្រឹមមួយថ្ងៃ
អត្ថបទដោយ៖
លន់ សារ៉ាត
ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាស រកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន១៤៧,៣៥៨ ករណីបន្ថែមទៀត កាលពីថ្ងៃទី៧ ខែមីនា ២០២២។
ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណី អ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៧៣នាក់បន្ថែមទៀតផងដែរ។
ក្រុងហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ ករណី ឆ្លង ថ្មីថ្ងៃនេះចំនួន៣២,៣១៧ករណី ខណៈហូជីមិញបាន រាយការណ៍ ចំនួន២,១២០ករណី។
ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន១០,១៥៣ករណី, ខេត្ត Bắc Ninh ៧,៨៧៣ករណី និងខេត្ត Phú Thọ ៤,៣២៦ករណី។
វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំង ប្រទេស ចំនួន៤,៥៨២,០៥៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយ ចំនួន ២,៧១៨,៤៤០នាក់។ ចំណែកអ្នកស្លាប់សរុបនៅ ត្រឹមចំនួន៤០,៨៩១នាក់៕
ប្រែសម្រួលដោយ៖ សារ៉ាត






លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ