អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើងដល់ ជាង ៤៤៨លាននាក់ និង ស្លាប់ជាង៦លាននាក់
បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ ចំនួន អ្នកឆ្លងជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភព លោក បានកើនឡើងដល់ ៤៤៨,១៥៣,០៤៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០២៧,៣១៧នាក់ និងជាសះ ស្បើយឡើងវិញ ៣៨២,០៩៦,២៣៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមាន សភាពស្រួចស្រាល់ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមាន ចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨០,៩៧៩,៩៧៧នាក់ ស្លាប់ចំនួន ៩៨៥,៩១៤នាក់ និងជាសះស្បើយចំនួន ៥៥,០១៣,០១១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២,៩៧០,៤៥៤នាក់ ស្លាប់ចំនួន ៥១៥,២៤១នាក់ និងជាសះស្បើយ ៤២,៣៩៨,០៩៥នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,០៦៩,៤៦៩នាក់ ស្លាប់ ៦៥២,៤១៨នាក់ និងជាសះស្បើយ ២៧,១៧៩,១៩២នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា


