ក្រុមការងារក្រសួងបរិស្ថានចុះពិនិត្យ និងដោះស្រាយបញ្ហាប្រឈម នៅទីលានចាក់សំរាមសំណល់រឹងខេត្តព្រះសីហនុ

ព្រះសីហនុ៖ក្រុមការងារនៃក្រសួងបរិស្ថានបាន ចុះពិនិត្យ និង ដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនៅទីលានទុកដាក់សំរាម សំណល់រឹងខេត្តព្រះសីហនុ។ ក្នុងដំណើរចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនៅទីលាន ចាក់ សំរាមសំណល់រឹងខេត្តព្រះសីហនុនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួង បរិស្ថាន និងក្រុមការងារបានធ្វើការ ណែនាំក៏ដូចជាចង្អុរបញ្ហានូវ យុទ្ធសាស្រ្តស្តារ និងក៏ដូចជាដោះស្រាយបញ្ហាកំពុងប្រឈម មួយចំនួន។ ក្នុងនោះ៖១-នាយកទីលានត្រូវធ្វើការបូមទឹកពីអាង ស្តុកមកស្រោចសំរាមឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យសំរាមឆាប់រលួយ និងជៀសវាងការហូរទឹកចេញទៅក្រៅ។២-ត្រូវសម្អាត ថែទាំរណ្តៅ ដែល មិនទាន់ទុកដាក់សំរាមឱ្យស្អាតជាប្រចាំ។ ៣-ត្រូវគ្រប់ ដី លើ សំរាម ឱ្យមានជម្រាលទឹកភ្លៀងចេញមករណ្តៅទំនេរ និងទៅ ប្រឡាយ បង្ហូរទឹកភ្លៀង។៤-មិនត្រូវបើកទឹកបង្ហូរចេញក្រៅទីលាន ទៀតឡើយ ត្រូវបូមមកស្រោចសំរាម និងដាក់រណ្តៅទំនេរឱ្យបាន ទៀងទាត់។៥-មិនត្រូវយកសំរាមចាក់ក្រៅទីលាន ក្បែរផ្ទៃរងទឹក ភ្លៀង ទៀតនោះឡើយ និងបានណែនាំដល់ក្រុមហ៊ុនប្រមូល សំរាម(KSWM)។៦-ត្រូវសម្អាត ប្រមូល ដឹកជញ្ជូនសំរាម ឱ្យអស់ ឱ្យស្អាត និងទៀងទាត់គ្រប់សង្កាត់ក្នុងក្រុងព្រះសីហនុ។

គួរបញ្ជាក់ថាក្នុងពិធីនេះដែរបានដឹកនាំដោយ ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងក៏មានការចូលរួមពី សំណាក់មន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដូចជាឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ លោកអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគាំពារ បរិស្ថាន អគ្គនាយកសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុក ដាក់សំរាម សំណល់រឹង នាយកដ្ឋានគ្រប់គ្រងសំណល់រឹង នាយក គ្រប់គ្រង ទីលាន តំណាងក្រុមហ៊ុនប្រមូលសំរាម និងអ្នកពាក់ព័ន្ធ មួយចំនួនទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner