បុរសជនជាតិកូរ៉េម្នាក់ ដេកស្លាប់ នៅក្នុងបុរី ពិភពថ្មីចំការដូង

ភ្នំពេញ៖ មានការភ្ញាក់ផ្អេីលទាំងព្រឹកនាថ្ងៃទី៨ ខែមីនាឆ្នាំ២០២២ នេះ ខណៈស្ថានទូតកូរ៉េដែលប្រចាំនៅប្រទេសកម្ពុជា បាន រាយ ការណ៍ មកអាជ្ញាធរមូលដ្ឋានថា បុរសជនជាតិកូរ៉េម្នាក់បានស្លាប់ ដែលស្ថិតនៅចំណុចផ្ទះលេខ៣៨៥ ផ្លូវលេខ១១ ក្នុងបុរី ពិភពថ្មី (ចំការដូង) ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាកសពបុរសជនជាតិកូរ៉េខាងលើឈ្មោះHyung kil អាយុ៧៧ ឆ្នាំស្នាក់នៅចំណុចកើតហេតុខាងលើ និងកាន់លិខិតឆ្លងដែន លេខ M36882407 ។

បេីតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានទទួលព័ត៌មានពីស្ថាន ទូតកូរ៉េ ដែលប្រចាំនៅប្រទេសកម្ពុជាថា មានជនជាតិកូរ៉េម្នាក់បានស្លាប់ នៅ ចំណុចក្នុងបុរីខាងលេី ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ពីស្ថានទូត កម្លាំងនគរបាលប៉ុស្តិដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ សហការ ជាមួយកម្លាំងនគរបាលការិយាល័យ ជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ ដេីម្បីចុះមកធ្វើការពិនិត្យសាកសព ។

ក្រោយពេល សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យ រួចរាល់បាន បញ្ជាក់ ឲ្យដឹងថា បុរសជនជាតិកូរ៉េខាងលើបានស្លាប់រយៈ ពេលប្រាំ ថ្ងៃមក ហើយដោយបុរសនេះមានជំងឺប្រចាំកាយនិងរស់នៅក្នុងផ្ទះតែម្នាក់ទើបគ្មានអ្នកណាដឹង ។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅខាងស្ថានទូតកូរេចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner