បុរសម្នាក់ចងកសម្លាប់ខ្លួននៅលើដើមឈើតែមិនបានសម្រេច ធ្លាក់មកបណ្តាលឲ្យរងរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានមកសម្រចចិត្តចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៩ នៅក្នុងវត្តជម្ពូវន្ត ភូមិជម្ពូវន្ត១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បុរសដែលជនរងគ្រោះមានអាយុប្រហែល៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណទេ ពាក់អាវខ្មៅ ខោខ្មៅ មានស្ពាយការបូបខ្មៅមួយទៀតផងដែរ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេមិនដឹងជនរងគ្រោះមកពីណាទៅណា ស្រាប់តែយកក្រមាមកចងក និងដេីមអង្កាញ់កម្ពស់ប្រហែល៣ម៉ែត្រ ស្រាប់តែធ្លាក់ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចចុះមកអន្តរាគមន៍។ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ បញ្ជូនទៅសង្រ្គោះបន្តនៅមន្ទីពេទ្យ៕ធ.ដ