តួលេខចាក់វ៉ាក់សាំងបង្ការកូវីដ១៩កើនជិត ៩២ភាគរយ (Video Inside)

លទ្ធផលតួលេខពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះ មានចំនួនកើនឡើងជាងម្សិលមិញ ។ អ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ៥ម៉ឺន ១ពាន់ ៥១៣នាក់ ដែលជាតួលេខចាក់បានកើនឡើងជាងម្សិលមិញ រហូតដល់ចំនួន ៣ម៉ឺន ៣៨៦ នាក់ ។ គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ បានសរុបចំនួន ៧លាន ៤៧ម៉ឺន ៩ពាន់ ៦៥៧នាក់ ។

ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី ៤ នៅថ្ងៃនេះនោះវិញមាន មនុស្សចាក់ចំនួន ១ម៉ឺន ៥២៥នាក់ ដែលជាតួលេខនេះ ជាតួលេខចាក់តិចជាងម្សិលមិញ ។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានសរុបចំនួន ១ម៉ឺន ២ពាន់ ៤៨នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៥៤ថ្ងៃ កន្លងមកនេះ ទើបបានចំនួន ១លាន៣ម៉ឺន ៨ពាន់ ១០៥នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំង ទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេចចំនួន ១៤លាន ៧០ ម៉ឺន ៨ពាន់ ៤០៧នាក់ ដែល ស្មើនឹង៩១,៩៣ ភាគរយ។ នៅជាមួយគ្នានេះផងដែរ សេចក្តីរាយការណ៍បានបង្ហាញដែរថា ក្នុងរយៈពេល១៣ថ្ងៃមកនេះ ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ ទើបបានចំនួន ២៣ម៉ឺន ៣ពាន់ ១៩៩នាក់នោះទេ ដែលស្មើនឹង ៣៨,១៨ភាគរយ នៃគោលដៅចំនួនកុមារ ដែលត្រូវចាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner