ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេ៉រិក ជុំវិញរឿងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែល

សហរដ្ឋអាមេ៉រិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃអង្គារនេះ បានសម្តែងការសោកស្តាយ ក្រោយទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែលនៅតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន នឹងលែងជារឿងខុសច្បាប់អន្តរជាតិទៀតហើយ ។

អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វេន ឌូហ្ស៊ារីក បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងសោកស្តាយចំពោះការសម្រេចចិត្ត និងការប្រកាសដែលធ្វើឡើងដោយសហរដ្ឋអាមេ៉រិក ហើយថា យើងនៅតែប្តេជ្ញាគំាទ្រប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីទទួលបានសន្តិភាពយូរអង្វែង និងស្ថិរស្ថេរ ដោយផ្អែកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

សូមជម្រាបថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន West Bank ចាប់តាំងពីឆ្នាំ១៩៦៧ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ។ ជុំវិញរឿងនេះដែរ អតីតរដ្ឋបាលប្រធានាធិបតីអាមេ៉រិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ចាត់ទុកថា វាគឺទង្វើខុសច្បាប់ផងដែរ ប៉ុន្តែតែងតែបោះឆ្នោតវេតូនឹងដំណោះស្រាយអង្គការសហប្រជាជាតិប្រឆាំងអ៊ីស្រាអែលជានិច្ច ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner