ព្រឹទ្ធសភាសហរដ្ឋអាមេ៉រិកអនុម័តសេចក្តីព្រាងច្បាប់ ដើម្បីការពារសិទ្ធិមនុស្សក្នុងទីក្រុងហុងកុង

សហរដ្ឋអាមេ៉រិក៖ នៅថ្ងៃអង្គារម្សិលមិញ ព្រឹទ្ធសភាអាមេ៉រិកបានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ក្រោយមានការព្រួយបារម្ភថា ប្រទេសចិនអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងក្រុងនេះ ។

សេចក្ដីព្រាងច្បាប់នេះ មានគោលដៅការពារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ព្រមទំាងហាមឃាត់ការនាំចេញអាវុធមួយចំនួន ក្នុងនោះមានដូចជាឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ឧបករណ៍បាញ់ម្ស៉ៅម្រេច និង កាំភ្លើងឆក់ឱ្យប៉ូលិសហុងកុង ។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេ៉រិក មុននឹងបញ្ជូនឱ្យប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ធ្វើការពិចារណា និង ចុះហត្ថលេខា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner