អតីតប្រធានាធិបតីទីម័រលេស ប្រាប់សម្តេចតេជោ ហ៊ុន សែន ថាសន្តិភាពនៅកម្ពុជា គឺជាសន្តិភាព ពិត ដែលជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា អនុញាតិឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពី ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ខេរ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតីទីម័រលេស បានមានប្រសាសន៍ថា សន្តិភាពនៅកម្ពុជា គឺជាសន្តិភាព ពិត ដែលជាគំរូដ៏ល្អសម្រាប់ប្រទេសដទៃទៀតនៅទូទាំងពិភពលោក ។

បើតាមប្រសាសន៍ ឯកឧត្តម កៅ កឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុង ជំនួបនេះ ឯកឧត្តម ហ្គូសម៉ៅ បានលើកឡើងថា ឯកឧត្តមធ្លាប់បានមកកាន់កម្ពុជា ច្រើនលើកហើយ ដោយបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនដ៏អស្ចារ្យ។ ឯកឧត្តម បានបន្ថែមថា សន្តិភាពនៅ កម្ពុជា គឺជាសន្តិភាពពិត ដែលជាគំរូដ៏ល្អ សម្រាប់ប្រទេសដទៃទៀត នៅទូទាំងពិភពលោក។

ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តម ជាបេសកជនពិសេស១រូប នៃក្រុម g7+ ហើយនៅដើមឆ្នាំ២០២០ ខាងមុខនេះ នឹងមានកិច្ចប្រជុំជាន់ខ្ពស់ នៅប្រទេសរវ៉ាន់ដា ទ្វីបអាហ្វ្រិក។ ឯកឧត្តមបន្តថា ទិដ្ឋភាពនៅ អាហ្វ្រិក និងនៅអាស៊ីប៉ាស៊ីហ្វិក មានការខុសគ្នាច្រើន។ ឯកឧត្តមបន្តថា ប្រទេសតំបន់អាហ្វ្រិក ពិតជា ត្រូវការជំនួយសម្រាប់ការបង្រួបបង្រួមជាតិពីប្រទេសកម្ពុជា ។

ជាការឆ្លើយតប សម្តេចបានលើកឡើងថា កន្លងមកនេះ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ ដល់ទីម័រលេស ដើម្បីក្លាយជាសមាជិកសមាគមអាស៊ាន ហើយសម្តេចសង្ឃឹមថា នៅឆ្នាំ២០២០ ខាង មុខនេះ ក្នុងឱកាសវៀតណាម ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន, ទីម័រលេស អាចក្លាយជា សមាជិកអាស៊ាន ។ 

សម្តេចបានបន្តថា កម្ពុជា អាចជួយទីម័រលេស ក្នុងការកសាងសមត្ថភាព ដើម្បីឲ្យទីម័រលេស ក្លាយជា សមាជិកពាណិជ្ជកម្មពិភពលោក ។ ពាក់ព័ន្ធនឹងកិច្ចប្រជុំ ឆ្នាំ២០២០ នៅរវ៉ាន់ដានោះ សម្តេចបញ្ជាក់ ថា នៅពេលមានការអញ្ជើញជាផ្លូវការ សម្តេច នឹងពិចារណា ក្នុងកិច្ចប្រជុំនោះ ដើម្បីចែករំលែកពីបទ ពិសោធន៍កម្ពុជា ហើយកម្ពុជាក៏អាចរៀនសូត្រ ពីបណ្តាប្រទេសផ្សេងទៀតផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner