ជប៉ុនផលិតរថយន្តអគ្គិសនីយកគំរូតាមមនុស្សយន្តក្នុងរឿង Transformers
អត្ថបទដោយ៖
Kien Sereyvuth
រថយន្តអគ្គិសនីអាចបត់បែនបានដែលយកគំរូតាមមនុស្សយន្តក្នុងរឿង Transformers ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន។ រថយន្តនេះត្រូវបានរំពឹងថានឹងទទួលបានការអនុញ្ញាតិដើម្បីរត់លើផ្លូវសាធារណៈនាពេលឆាប់ៗនេះ ក៏ដូចជាបើកផ្លូវសម្រាប់លក់ដល់សាធារណជនផងដែរ។
រថយន្តឈ្មោះ Earth-1 នេះត្រូវបានបំផុសគំនិតតាមរូបរាងមនុស្សយន្តប្រែកាយ ដែលមាននៅក្នុងរឿងភាគគំនូសជីវចលជប៉ុនដ៏ពេញនិយម គឺរឿង “Mobile Suit Gundam”។
ការបញ្ជាទិញបានចាប់ផ្តើមកើតឡើងរួចទៅហើយពីអតិថិជននៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស ហើយព្រលានយន្តហោះមួយនៅក្រៅប្រទេសមានចំណាប់អារម្មណ៍ក្នុងការប្រើរថយន្តនេះសម្រាប់សេវាកម្មចែកចាយ៕ធ.ដ