រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ព្រំ បូរ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ព្រំ បូរ បន្ទាប់ពីបុគ្គលរូបនេះ ព្យាយាមបញ្ចេញឯកសារ និងសរសេរព័ត៌មានបំភ្លៃសាធារណៈមតិឲ្យមានការភ័ន្ដច្រឡំមកលើអាជ្ញាធរមានសមត្ថកិច្ច កាល២ថ្ងៃមុន គឺថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនថា ឯកសារដែលឈ្មោះ ព្រំ បូរ បានបង្ហាញឲ្យមានការភ័ន្ដច្រឡំមកលើអាជ្ញាធរមានសមត្ថកិច្ច នោះគឺជាឯកសារដែលបានយកទៅប្រគល់ជូនអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីរួចហើយ ហើយអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី បានប្រជុំវាយតម្លៃអំពីគតិយុត្ត និងភាពស្របច្បាប់លើឯកសារនេះ ជាលទ្ធផល អាជ្ញាធរជាតិបានផ្ដល់គតិយុត្តជូនឈ្មោះ ព្រំ បូរ នូវដីចំនួន៤ឡូត៌ទៅតាមសេចក្ដីសម្រេចលេខ០០៧/១៦សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ដែលមានឡូត៌លេខ៩ ឡូត៌លេខ១១ ឡូត៌លេខ១៣ ផ្លូវលេខ១៧១៩ (ផ្លូវ៥៩៨) និងឡូត៌លេខ១០ ផ្លូវលេខ១៧២១ ហើយបច្ចុប្បន្ននេះ ឈ្មោះ ព្រំ បូរ បានកំពុងកាន់កាប់ដីទាំង៤ឡូត៌ខាងលើ ប៉ុន្តែឈ្មោះ ព្រំ បូរ នៅតែបន្តកាន់កាប់ដីលើសពីសេចក្ដីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី៕ធ.ដ

ដោយ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner