អ្នកការទូតជាន់ខ្ពស់ចិនជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

រ៉ូម៖ លោក យ៉ាង ជីឈី (Yang Jiechi) ជាសមាជិកនៃការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ុលលីវេន (Jake Sullivan) នៅថ្ងៃចន្ទទី១៤ខែមីនា នៅទីក្រុងរ៉ូម រដ្ឋធានីនៃប្រទេសអ៊ីតាលី។

ប្រភពបានឱ្យដឹងថា ភាគីទាំងពីរបានធ្វើការទំនាក់ទំនងយ៉ាង ស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនាជុំវិញបញ្ហាទំនាក់ទំនង ព្រមទាំង បញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួមរវាងចិន-សហរដ្ឋ អាមេរិក។ ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តការឯកភាព គ្នា ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន, បង្កើនការយល់ដឹងគ្រប់គ្រង ភាពខុសគ្នា, ពង្រីកការឯកភាព និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីប្រមូលលក្ខខណ្ឌសម្រាប់នាំយកទំនាក់ទំនងរវាងចិន-អាមេរិកត្រឡប់ទៅរកបរិបទនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព។

នាឱកាសនោះដែរ លោក យ៉ាង ជីឈី បាន ថ្លែងថា ការអនុវត្តការ ឯកភាពគ្នារវាងប្រមុខរដ្ឋទាំងពីរ គឺជាកិច្ចការសំខាន់បំផុតសម្រាប់ ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner