ចិនជំរុញឱ្យអាមេរិកបញ្ជាក់ឱ្យបានពេញលេញនូវសកម្មភាពយោធាជីវសាស្ត្រនៅអ៊ុយក្រែន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃចន្ទទី១៤ខែមីនា បានជំរុញឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ និងផ្តល់ការស្រាយបំភ្លឺឱ្យបានហ្មត់ចត់ទាក់ទងនឹងសកម្មភាព យោធាជីវសាស្ត្ររបស់ខ្លួន។
លោក ហ្សោ លីចៀន (Zhao Lijian) បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាមេរិកក៏គួរតែឈប់ឈរ តែម្នាក់ ឯង ក្នុងការរារាំងការបង្កើតរបបផ្ទៀងផ្ទាត់អនុសញ្ញាអាវុធជីវសាស្ត្រ ហើយថា ប្រការនេះនឹងជួយស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងការបំពេញកាតព្វកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក និងពង្រឹង ជីវសុវត្ថិភាព ពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា សកម្មភាព យោធាជីវសាស្រ្តនៅអ៊ុយក្រែន គឺជាក្តីកង្វល់ទូទៅរបស់ សហគមន៍អន្តរជាតិ ដោយលោកបានលើកឡើងពីព័ត៌មានដែល បាន បង្ហាញរួចហើយ អំពីការចូលរួម និងការផ្តល់មូលនិធិដល់មន្ទីរ ពិសោធន៍ជីវសាស្រ្តនៅអ៊ុយក្រែន ដែលផ្ទុកមេរោគដ៍សាហាវ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា
