ចិនស្នើសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការលក់អាវុធដល់តៃវ៉ាន់
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃចន្ទទី១៤ខែមីនាបាន ថ្លែងថា សហរដ្ឋអាមេរិកគួរតែគោរពតាមគោលការណ៍ចិនតែមួយ និង គោលការណ៍បីរវាងចិន-អាមេរិក ក៏ដូចជាបញ្ឈប់ការលក់អាវុធ និងធ្វើទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់។
លោក ហ្សោ លីចៀន (Zhao Lijian) បានលើកឡើងបែបនេះ នៅ ក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយតបទៅនឹង សំណួរ ស្តីពីកិច្ចសន្យាទិញនាពេលថ្មីៗនេះនៃប្រព័ន្ធព័ត៌មាន និងទំនាក់ ទំនង រវាងអាមេរិក-តៃវ៉ាន់ ដែលជាការតាមដានផែនការលក់អាវុធ របស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
ដោយកត់សម្គាល់ថា ការលក់សព្វាវុធបំពានយ៉ាងធ្ងន់ធ្ងរ លើ គោលការណ៍ចិនតែមួយ និងទាំងបីរវាងចិន-អាមេរិកនោះ លោក ហ្សោ បានបញ្ជាក់ថា ចំណាត់ការនេះបានជ្រៀតជ្រែកយ៉ាង ធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យអន្តរាយដល់ទំនាក់ ទំនងរវាងចិន-អាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ ហើយចិនតែងតែប្រឆាំងដាច់ខាត ចំពោះរឿង នេះ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋ អាមេរិកគួរតែត្រលប់ទៅរកអត្ថន័យដើម និងពិតនៃគោលការណ៍ ចិនតែមួយ, គោរពការប្តេជ្ញាចិត្តគោលនយោបាយរបស់ខ្លួន ចំពោះ ប្រទេសចិន ព្រមទាំងការការពារសន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាផលប្រយោជន៍រួមរវាងប្រជាជននៃ ប្រទេស ទាំងពីរ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា