អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង ៤៦០លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នក ឆ្លង ជំងឺកូវីដ១៩( COVID-19) នៅទូទាំងពិភពលោក បានកើន ឡើង ដល់ ៤៦០,១៨៧,៦៧០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មាន ចំនួន ៦,០៦៧,៦៧២នាក់ និងជាសះស្បើយឡើងវិញ ៣៩៣,២៩២,៦១៧ នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ដោយ សារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,២១៦,២៦៨នាក់ ស្លាប់ចំនួន ៩៩១,០៣៨នាក់ និងជាសះស្បើយចំនួន ៥៦,២៨២,០០៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃ តារាង ស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២,៩៩៦,០៦២នាក់ ស្លាប់ចំនួន ៥១៦,០០៥នាក់ និងជា សះស្បើយ ៤២,៤៤៦,១៧១នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៣៨២,១៩៦នាក់ ស្លាប់ ៦៥៥,៣២៦នាក់ និងជា សះស្បើយ ២៧,៨៣៨,៧៩៣នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner