អភិបាលស្រុកល្វាឯម ប្តេជ្ញាពង្រឹងក្រុមបាល់ទាត់ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត ក្រោយចូលរួមប្រជែងក្នុងពានរង្វាន់អភិបាលខេត្តកណ្តាលជាប់ត្រឹមចំណាត់លេខ៣

ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ដណ្តើមបានត្រឹមជ័យលាភីចំណាត់ថ្នាក់លេខ៣ និងពានក្រុមលេងល្អជាងគេមួយប៉ុណ្ណោះ ក្នុងពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ប្រចាំឆ្នាំ២០២២ ដែលរៀបចំនៅក្នុងកីឡដ្ឋាន ខេត្ត កណ្តាល។ ជ័យលាភីចំណាត់ថ្នាក់លេខ៣នេះ និងពានក្រុមលេងល្អជាងគេដែលក្រុមទទួលបានក្នុងពានរង្វាន់ថ្នាក់ខេត្តមួយនេះ វាមិនទាន់សម្រេចគោលដៅដែល លោក កន សុខកាយ អភិបាលស្រុកល្វាឯមចង់បាននៅឡើយនោះទេ ពោលការដាក់ទិសដៅក្នុងពានរង្វាន់មួយនេះ លោក ចង់ឲ្យក្រុមដណ្តើមបានជ័យលាភីជាម្ចាស់ជើងឯក ដើម្បីនាំយកពានទៅតាំងនៅសាលាស្រុកល្វាឯម ។

ទោះបីការក្រសោបពានជើងឯកក្រុមរបស់ លោក ធ្វើពុំទាន់សម្រេចជូនស្រុក ដោយទទួលបានត្រឹមជ័យលាភីចំណាត់ថ្នាក់លេខ៣យ៉ាងណាក្តី លោក កន សុខកាយ ដែលជាថ្នាក់ដឹកនាំស្រុកល្វាឯមនៅតែបន្តចិញ្ចឹមមហិច្ឆិតាធ្វើការពង្រឹងក្រុមបាល់ទាត់យុវជនស្រុកល្វាឯមឲ្យកាន់តែមានសមត្ថភាពខ្ពស់ជាងនេះបន្ថែមទៀត ក្នុងគោលដៅទៅក្រសោបពានជើងឯក ពីការប្រកួតពានរង្វាន់ អភិបាល ខេត្ត កណ្តាលជូនស្រុកនៅឆ្នាំ២០២៣ ។ ក្នុងគោលដៅពង្រឹងក្រុមឲ្យមានសក្កានុពល ដើម្បីប្រកួតប្រជែងដោយគុណភាពនោះ លោក អភិបាលស្រុកល្វាឯម បានដាក់យុទ្ធសាស្រ្តធ្វើយ៉ាងរៀបចំការប្រកួតនៅក្នុងស្រុកចំរាញ់យកកីឡាករឆ្នើមៗ ហ្វឹកហាត់មុនចូលរួមពានរង្វាន់ ឯកឧត្តម អភិបាលខេត្ត កណ្តាល។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលបញ្ចប់កាលពី ថ្ងៃ ១៣ ខែ មិនា ឆ្នាំ២០២២កន្លងទៅ ស្រុកល្វាឯមដណ្តើមបានជ័យលាភីចំណាត់លេខ៣ និងពានក្រុមលេង និងមានក្រុមសិល៍ធម៌ជាងគេ ទទួលបានថិវកា៦លានរៀល និងប្រាក់បន្ថែម៣លានរៀលបន្ថែមទៀតលើពានក្រុមលេងល្អជាងគេ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner