ក្រសួងអប់់រំរៀបចមសិក្ខាសាលាស្តីពីតេសរង្វាយតម្លៃសិស្សថ្នាក់ទី៦

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើក សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយលទ្ធផលរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិ ថ្នាក់ទី៦ លើកទី៤ ឆ្នាំសិក្សា២០២០-២០២១ ដែលមានការ ចូលរួមពី សាលារៀនសាធារណចំនួន ២០០ និងសាលាឯកជន ចំនួន ៣០ ព្រមទាំងមានសិស្សចូលរួមឆ្លើយសំនួរ តេស្តកម្រងសំនួរ ព្រមទាំងផ្តល់ព័ត៌មានផ្សេងៗចំនួន៣០នាក់ក្នុងមួយសាលារៀនសរុបចំនួន ៦ ៤០០នាក់ ។ សិក្ខាសាលាបានប្រព្រឹត្តធ្វើកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នៅភៅនីយដ្ឋានទន្លេបាសាក់ ២ ។

តេស្តរង្វាយតម្លៃសិស្សថ្នាក់ទី៦នេះធ្វើឡើង ក្នុងគោលបំណងវាយ តម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ ធ្វើនៅលើសាលារៀនជាសំណាកគំរូ និងធ្វើបញ្ហាវិនិច្ឆ័យលើព័ត៌មានដែលប្រមូលបានហើយត្រូវបានចាត់ទុកជាលទ្ធផលរួម របស់ប្រព័ន្ធអប់រំ ដែលជាមូលដ្ឋានដ៏មានតម្លៃ សម្រាប់ ធ្វើការកែលម្អគោលនយោបាយផែនការយុទ្ធសាស្រ្ត ឬ កម្មវិធីសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។

សិក្ខាសាលាមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង ថ្នាក់ ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ និង មន្ត្រីថ្នាក់ កណ្តាលមកពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈ អនឡាញ ដោយ មានការចូលរួមពីអស់លោក លោកស្រីមកពី មន្ទីរអប់រំរាជធានី ខេត្តទាំង២៥។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈតេស្តរង្វាយតម្លៃ លទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៦ មានការធ្នាក់ចុះបន្ទាប់ពីមាន ការបិទសាលារៀននៅឆ្នាំសិក្សា២០២០- ២០២១ ដោយសារតែ ជំងឺ កូវីដ-១៩ ។លទ្ធផលបង្ហាញទៀតថា សិស្សមកពីតំបន់ទី ប្រជុំជន មានការសិក្សាប្រសើរជាងសិស្សមកពីតំបន់ជនបទ លើគ្រប់ មុខវិជ្ជា។សិស្សស្រីមាន ការសិក្សា ល្អប្រសើជាង សិស្សប្រុសគ្រប់ មុខវិជ្ជា ទាំងសិស្សនៅទីប្រជុំជន និងជនបទ។ សិស្សនៅសាលា ឯកជនមានការសិក្សាល្អប្រសើរជាងសិស្សនៅសាលារដ្ឋ ដោយ សាលាឯកជនមានលទ្ធភាពបង្រៀនតាមអនឡាញបានច្រើនជាងសាលាឯកជន។ កង្វះគ្រឿងអេឡិចត្រូនិក ដែលជាឧបករណ៍រៀន តាមអនឡាញ ក៏ជាកត្តាសំខាន់ដែរក្នុងការសិក្សារបស់សិស្ស។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហា ប្រឈម ក្រសួងបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីឆ្លើយតបបញ្ហា ព្រមទាំងបានដោះស្រាយជាបណ្តើរៗ ដើម្បីធានាគុណភាពដល់ការសិក្សារបស់សិស្សានុសិស្ស៕ ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner