សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបស្វាគមន៍វត្តមាន ប្រតិភូនាវា ស្វ័យការពារកងទ័ពជើងទឹកជប៉ុនដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
ព្រះសីហនុ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួល ជួបស្វាគមន៍វត្តមានប្រតិភូនាវាស្វ័យការពារកងទ័ពជើងទឹក ជប៉ុនដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុនៅល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាជាលើកដំបូង។ជំនួបសំណេះសំណាលបានប្រព្រឹត្តទៅនៅសណ្ខាគារសុខា ខេត្តព្រះសីហនុ។
សូមជម្រាបថា នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿង មានឈ្មោះ ទី១. URAGA – 463 មានបណ្ដោយ ១៤១ម៉ែត្រ ទទឹង ២២ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ មានទម្ងន់ផ្ទុក ៥.៦៥០តោន និងមាននាវិកចំនួន ១២៦នាក់។ នាវាទី២. HIRADO – 305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង ១១ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិក ចំនួន ៥៤នាក់។ នាវាទាំង២ដឹកនាំ បញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក។
ខ្លឹមសារលំអិតនឹងជូននៅពេលក្រោយ៕ ដោយ៖ វណ្ណលុក



