រុស្ស៊ីខឹងសម្បារជាខ្លាំង បន្ទាប់ពីលោក បៃដិន ហៅលោក ពូទីន ថា ជា “ឧក្រិដ្ឋជនសង្គ្រាម”
ម៉ូស្គូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅ សមភាគី រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ជា “ឧក្រិដ្ឋជន សង្គ្រាម” ជុំវិញជម្លោះនៅអ៊ុយក្រែន។ ចំណែក វិមាន ក្រឹមឡាំង បានឆ្លើយតបវិញថា ការលើកឡើងបែបនេះពី សំណាក់សហរដ្ឋអាមេរិក គឺ “មិនអាចទទួលយកបាន និងមិនអាចអត់ទោសបាន”។
ក្នុងអំឡុងសន្ទរកថានៅឯសេតវិមាននៅថ្ងៃពុធ លោក ចូ បៃដិន ត្រូវបានសួរដោយអ្នកសារព័ត៌មានម្នាក់ ថាតើគាត់ចាត់ ទុកប្រធានាធិបតីរុស្ស៊ីជាឧក្រិដ្ឋជនសង្គ្រាមដែរឬ? ដំបូង ឡើយ លោក បៃដិន បានឆ្លើយថា “ទេ” ប៉ុន្តែបន្ទាប់មកគាត់ បានសុំឱ្យអ្នកកាសែតបំភ្លឺសំណួរនោះ ហើយបាននិយាយ ម្តងទៀតថា អូ ខ្ញុំគិតថា គាត់ (លោក ពូទីន) គឺជាឧក្រិដ្ឋជន សង្គ្រាម។
ជាការឆ្លើយតបនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្គូវ បានប្រាប់សារព័ត៌មានរុស្ស៊ី TASS ថា ទីក្រុងម៉ូស្គូ បាន ចាត់ទុកថា “មិនអាចទទួលយកបាន និងមិនអាចអត់ទោស បាន នូវវោហាសាស្ត្របែបនេះពីសំណាក់ប្រមុខរដ្ឋ ដែល ទម្លាក់គ្រាប់បែកបានសម្លាប់ជីវិតមនុស្សរាប់សែននាក់នៅជុំវិញពិភពលោក៕ ប្រភព៖ RT ប្រែសម្រួដោយ៖ ឈឹម ទីណា



