លោក ហ្សេលេនស្គី ស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ជំនួយ បន្ថែម ដល់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធទី១៦ខែមីនា បានស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ ជំនួយ បន្ថែម ទៀតដល់ប្រទេសរបស់លោក ដើម្បីពង្រឹងការ ការពារខ្លួនប្រយុទ្ធប្រឆាំងនឹងកងកម្លាំងយោធារបស់រុស្ស៊ី។

នៅក្នុងសុុន្ទរកថាតាមរយៈតំណរភ្ជាប់វីដេអូអនឡាញទៅកាន់សភាអាមេរិក លោក ហ្សេលេនស្គី ក៏បានស្នើឱ្យទីក្រុង វ៉ាស៊ីនតោន ដើរតួនាទីសំខាន់ ក្នុងការបង្កើតតំបន់ គ្មាន ការ ហោះហើរលើអ៊ុយក្រែន ឬក៏បញ្ជូនយន្តហោះចម្បាំង ដល់ ប្រទេសរបស់លោក ខណៈមកទល់ពេលនេះ សំណើនេះត្រូវ បាន បដិសេដដោយសហរដ្ឋអាមេរិក និងប៉ូឡូញ។

លោក ហ្សេលេនស្គី បន្តថា អ៊ុយក្រែនកំពុងប្រឈមមុខនឹង ភាពភ័យខ្លាច ដែលអឺរ៉ុបមិនធ្លាប់មានចាប់តាំងពីសង្គ្រាម លោក លើកទីពីរ ហើយជោគវាសនារបស់ប្រទេសខ្លួនកំពុង ត្រូវបានសម្រេច។

នាឱកាសនោះដែរ លោក ហ្សេលេនស្គី បានធ្វើការអង្វរក ដោយផ្ទាល់ជាភាសាអង់គ្លេសទៅកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន យ៉ាងដូច្នេះថា ខ្ញុំសូមជូនពរឱ្យអ្នកក្លាយ ជាមេដឹកនាំពិភពលោក… ការធ្វើជាមេដឹកនាំពិភពលោក មានន័យថា គឺជាអ្នកដឹកនាំសន្តិភាព៕ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner