ឯកឧត្តម មាន សទិ ដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ ការងារ សំខាន់ៗមួយចំនួនទាក់ទងដំណើរការបោះឆ្នោតឃុំ សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ បានបើក កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ជាលើកទី៣ ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គជប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អំពីការបិទផ្សាយបញ្ជីបេក្ខជនដំបូងនៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គឃសប) និងការដាក់ ការ ទទួល និងការដោះស្រាយពាក្យបណ្តឹងជំទាស់លើបញ្ជី បេក្ខជន ដំបូង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប.បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំ ឯកឧត្តម មាន សទិ សមាជិក គជ.ប. និងជា ប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍ថា ការបិទផ្សាយ បញ្ជីបេក្ខជនដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមាន សិទ្ធិបោះ ឆ្នោតក្នុងឃុំ សង្កាត់ អាចប្តឹងជំទាស់ជាលាយលក្ខណ៍ អក្សរ ទៅ គ.ជ.ប. អំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃគណបក្ស នយោបាយណាមួយ ក្នុងរយៈពេលយ៉ាងយូរបីថ្ងៃ បន្ទាប់ពីថ្ងៃ បិទផ្សាយនេះ។ ការបិទផ្សាយបញ្ជីបេក្ខជនដំបូងអាចធ្វើឡើង តាមកាលបរិច្ឆេទផ្សេងៗគ្នាអាស្រ័យលើករណីមានឬគ្មានបណ្តឹងកើតឡើង ក្នុងអំឡុង ពេលចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយនៃឃុំ សង្កាត់នីមួយៗ។

ទាក់ទងនឹងការប្តឹងជំទាស់ទៅនឹងបេក្ខជន ឬជំទាស់ទៅ នឹងបញ្ជីបេក្ខជនដំបូងនៃគណបក្ស នយោបាយណាមួយ

ឯកឧត្តម មាន សទិ បានបញ្ជាក់ថា ពាក្យបណ្តឹងជំទាស់ នេះអាចធ្វើឡើងក្នុងករណីបេក្ខជន ឬបញ្ជីបេក្ខជនដំបូងនៃ គណបក្ស នយោបាយណាមួយ មិនបំពេញបានតាម លក្ខខណ្ឌ ដូចមានចែងក្នុងមា ត្រា ៣ ៥ មា ត្រា ៣ ៦ មាត្រា ៣៧ មាត្រា៣៩ មាត្រា៤០ មាត្រា៤១ និងមាត្រា៤២ នៃ ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។ ប្រសិនបើក្នុងឃុំ សង្កាត់ណាគ្មានពាក្យបណ្តឹងជំទាស់ ទៅលើ បញ្ជីបេក្ខជនដំបូងនៃគណបក្សនយោបាយណាមួយទេ នោះ បញ្ជីបេក្ខជនដំបូងក្នុងឃុំ សង្កាត់នោះ នឹងក្លាយទៅ ជាបញ្ជី បេក្ខជន ផ្លូវការ។ បន្ទាប់មកគណៈកម្មការឃុំ សង្កាត់រៀប ចំការ បោះឆ្នោតនៃឃុំ សង្កាត់នោះ ត្រូវធ្វើការ ចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយដែលនឹងត្រូវដាក់លើសន្លឹកឆ្នោត ស្របតាមបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប.។

ឆ្លើយទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ គ.ជ.ប. បានជម្រាបជូន ថា ទោះបីមានបេក្ខជនខ្លះ ត្រូវបាន គ.ជ.ប. សម្រេចលុបចេញពីបញ្ជីបេក្ខជនដំបូងក្តី ក៏បញ្ជីបេក្ខជនន គណបក្សនយោបាយនោះ នៅតែមាន សុពល ភាពសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត ដដែល ហើយប្រសិនបើនៅពេលស្រង់ឈ្មោះបេក្ខជន ជាប់ ឆ្នោតពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ នោះ ប៉ុន្តែខ្វះ បេក្ខជន គ.ជ.ប. ក៏មាននីតិវិធី សម្រាប់ឱ្យគណបក្ស នយោបាយ ពាក់ព័ន្ធរៀបចំបញ្ជី បេក្ខជនបម្រុងបន្ថែម។

ភាគីពាក់ព័ន្ធដែលចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ នេះមាន៖តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន អគ្គស្នងការដ្ឋាន នគរបាល ជាតិ ក្រុមប្រឹក្សា សកម្មភាពជនពិការ តំណាងស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) គណបក្សនយោបាយចំនួន ១៦ គណបក្ស អង្គការមិនមែន រដ្ឋាភិបាល ១៦អង្គការ អ្នកសារ ព័ត៌មាន សរុបចំនួនប្រមាណ ៦៩នាក់៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner