ថៃហាមលេងជះទឹក ប៉ាតម្ស៉ៅ និងទទួលទានសុរា អំឡុងបុណ្យ សង្ក្រាន្ត

ថៃ៖ អាជ្ញាធរប្រទេសថៃបានប្រកាសថា បុណ្យសង្ក្រាន្តឆ្នាំ២០២២ នឹង អនុញ្ញាតឲ្យរៀបចំ ប៉ុន្តែការទទួលទានគ្រឿងស្រវឹង បាចទឹក ប៉ាតម្សៅ ត្រូវបានហាមឃាត់។ការសម្រេចអំពីបំរាម នេះ បាន ធ្វើឡើង ក្នុងកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 នៅប្រទេសថៃ ហៅកាត់ថា CCSA នាថ្ងៃសុក្រទី១៨ ខែមីនា ជាកិច្ចប្រជុំដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា។

ឧត្តមសេនីយ៍ ប្រាយុទ្ធ បានណែនាំដល់សមត្ថកិច្ចទាំងអស់ ឱ្យតាម ដានយ៉ាងដិតដល់ នូវការឆ្លងរាលដាលនៃជំងឺកូវីដ បំប្លែងថ្មី អូមីក្រុង តាមរយៈការធ្វើតេស្ត Covid-19 ប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការ កាត់ បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការឆ្លើយតបទៅនឹងថ្នាំព្យាបាល។

លោកថា កូវីដ-១៩ នឹងមិនត្រូវបានប្រកាសថាជាជំងឺឆ្លង នៅឡើយ ទេ ពេលនេះ ដោយលើកហេតុផលថា ត្រូវរៀបចំផែនការគាំទ្រ ជាមុន។

បុណ្យសង្ក្រាន្តរបស់ថៃ នៅឆ្នាំ២០២២ គ្រោងនឹងរៀបចំ ចាប់ពីថ្ងៃ ទី១៣ ដល់ ១៥ មេសា ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner