ថៃសម្រេចមិនឱ្យអ្នកដំណើរធ្វើតេស្តកូវីដ-១៩មុន
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 នៅប្រទេសថៃ ហៅ កាត់ថា CCSA នៅថ្ងៃទី១៨ ខែមីនា ២០២២នេះ បានសម្រេច ចិត្ត បញ្ឈប់ការតម្រូវឱ្យភ្ញៀវឆ្លងកាត់ការធ្វើតេស្ត Covid-19 មុនធ្វើ ដំណើរ ឬ Pre-travel Covid tests ចាប់ពីថ្ងៃទី ១ ខែមេសា ២០២២ ប៉ុន្តែការធ្វើតេស្តនៅពេលមកដល់នឹងបន្តធ្វើដែល។
អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាន និយាយ ថា តម្រូវការសម្រាប់ការធ្វើតេស្តមុនការធ្វើដំណើរនឹងបញ្ចប់ សម្រាប់អ្នកទស្សនាទាំងអស់ មិនថា ការមកដល់ដោយ Test & Go, Sandbox ឬបណ្តាញដាច់ពីគេនោះទេ។
វេជ្ជបណ្ឌិត Taweesilp បាននិយាយថា CCSA នឹងបន្តតម្រូវឱ្យអ្នក ដំណើរទាំងនោះ មានការធានារ៉ាប់រង Covid-19 យ៉ាងហោច ណាស់ ពីរម៉ឺនដុល្លារអាមេរិក ប៉ុន្តែទំនងជានឹងកាត់បន្ថយ នៅពេល ក្រោយ។
ចាប់ពីថ្ងៃទី ១ ខែមេសា ខាងមុខនេះដែរ អ្នកដំណើរនឹងអាចធ្វើ ដំណើរ តាម ផ្លូវគោក ឆ្លងកាត់ខេត្ត សាធន(Satun) នៅភាគ ខាងត្បូង បន្ថែមពីលើបច្ចុប្បន្នណង ខែ( Nong Khai), ឧដុន ថានី(Udon Thani )និង សុងក្លា(Songkhla)។
ការមកដល់តាមសមុទ្រនឹងត្រូវបានអនុញ្ញាតតាមរយៈកំពង់ផែ ស៊ូរ៉ាត ថានី (Surat Thani) បន្ថែមពីលើភូកេត( Phuket) និង ឈុន បូរី(Chon Buri )បច្ចុប្បន្ន៕ ប្រែសម្រួលដោយ៖ សារ៉ាត
