្រធានាធិបតីចិនប្រកាសគាំទ្រ និងផ្ដល់ជំនួយដល់ការអភិវឌ្ឍកម្ពុជា រួមទាំងវ៉ាក់សាំងបង្ការកូវីដ១៩
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រ និង ផ្ដល់ជំនួយដល់ការអភិវឌ្ឍកម្ពុជា រួមទាំងវ៉ាក់សាំងបង្ការកូវីដ១៩ ផងដែរ ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន នៅ ក្រោយ ជំនួបពិភាក្សាការងារ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធទូរស័ព្ទ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។
ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានឱ្យដឹងថា នៅក្នុងជំនួបនេះ មាន ការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និង បញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើន លើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។
ឯកឧត្តមប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្ន កិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនបានចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំង ផលិតផល កសិកម្ម មួយចំនួនទៀត ដូចជាផ្លែចេក ស្វាយ និង ផ្លែមៀន ជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឯកឧត្តមប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោង អភិវឌ្ឍន៍ ទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍ លើ ហេដ្ឋារចនាសម្ព័ន្ធ។
លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស។ ក្នុងចំណោម ២០លាន ដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ ២០២២នេះ។
ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រកាសធ្វើការរួម គ្នា ជាមួយ កម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅ កម្ពុជានា ពេល ខាងមុខផងដែរ។
ឯកឧត្តម ស៊ី ជិនភីង ក៏បានមានប្រសាសន៍ជំរុញបង្កើត ជើងហោះ ហើរ រវាងប្រទេសទាំងពីរ និងគម្រោងផ្សេងៗទៀត ជាពិសេស ពាក់ព័ន្ធ ការកសាងផ្លូវ និងការកសាងសាលារៀនជាដើម ។
ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹង ដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១ ឯកឧត្តម ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅ ឆ្នាំ២០២២ នេះ ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក ។
ឯកឧត្តម ស៊ី ជិនភីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើ យ៉ាង ណារួមចំណែករក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង វិបុល ភាព នៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ច សហ ប្រតិបត្តិ ការរវាងអាស៊ាន និងចិន។ ឯកឧត្តម ប្រធានាធិបតីចិន ក៏បាន គាំទ្រ ការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពី ខែមករា កន្លងទៅនេះ។ ឯកឧត្តម ចាត់ទុកដំណើរ ទស្សនកិច្ច របស់ សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួម ចំណែក ដោះស្រាយ បញ្ហា របស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះ ស្រាយ តាមផ្លូវអាស៊ាន។
ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ ឯកឧត្តមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុង ពេលវេលាសមស្របណាមួយ។ ឯកឧត្តម ប្រធានាធិបតីចិន បាន ទទួល យកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម ប្រធានាធិបតីចិន ក៏បាន អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុង ពេលវេលាសមស្របណាមួយ ជាពិសេស ក្រោយការរាតត្បាត ជំងឺកូវីដ១៩ ។ សម្តេចតេជោ ក៏បានអរគុណឯកឧត្តម ប្រធានា ធិបតី ចំពោះការគាំទ្រកម្ពុជា ជាប្រធានអាស៊ានផង និងការអញ្ជើញ សម្ដេច ទៅទស្សនកិច្ច ក៏ដូចជាការផ្ដល់ជំនួយដល់កម្ពុជា ជាពិសេស វ៉ាក់សាំង ក្នុងពេលដែលកម្ពុជា កំពុងបន្តត្រូវការ ៕
ដោយ៖ វណ្ណលុក











