វៀតណាម៖កង្វះធ្យូងថ្មប៉ះពាល់ដល់រោងចក្រផលិតអគ្គិសនី ដោយកម្តៅ
ហាណូយ៖ រោងចក្រផលិតថាមពលអគ្គិសនីដោយកម្តៅរបស់ វៀតណាម ទទួលបានធ្យូងថ្ម តិចជាងរោងចក្រកម្ដៅរបស់ វៀតណាម ទទួលបានធ្យូងថ្មតិចជាងការគ្រោងទុកចំនួន៣០ ភាគរយ ពីអ្នកផ្គត់ផ្គង់ក្នុងស្រុកធំពីរ កាលពីខែកុម្ភៈ ដោយសារផល ប៉ះពាល់នៃ ជំងឺកូវីដ១៩(Covid-19 )និងវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
កង្វះខាតនេះបានកើតឡើងដោយសារតែចំនួនកើនឡើងនៃករណី Covid-19 នៅក្នុងប្រទេសវៀតណាមបានបណ្តាលឱ្យមាន ការ ខ្វះខាត អ្នកជីករ៉ែនៅក្រុមហ៊ុន Vinacomin ដែលជាក្រុមហ៊ុនរុក រក រ៉ែធ្យូងថ្មដ៏ធំបំផុតនៅក្នុងប្រទេស។ នេះបើយោងតាមគេហទំព័រ របស់រដ្ឋាភិបាល។ វៀតណាមមានករណី Covid-19 ថ្មីៗប្រចាំថ្ងៃ ជាមធ្យម ចំនួនជាង២៧ ០០០នាក់ មួយរយៈចុងក្រោយនេះ។
ហេតុផលមួយទៀត គឺបណ្តាលមកពីការកើនឡើងនៃតម្លៃ ធ្យូងថ្មជា សកល និងការលំបាកក្នុងការចែកចាយដោយសារតែវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
នៅលើទីផ្សារពិភពលោក តម្លៃធ្យូងថ្មបានឡើងដល់កម្រិតខ្ពស់ រយៈពេល ១៤ ឆ្នាំគឺ ៤០១ដុល្លារអាមេរិក ក្នុងមួយតោន នៅដើមខែ មីនា ឆ្នាំ២០២២ ព្រោះតែឥទ្ធិពលនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនលើការ ផ្គត់ផ្គង់។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានស្នើឱ្យក្រុមហ៊ុន Vinacomin និងអ្នកផ្គត់ផ្គង់ធ្យូងថ្មមួយទៀតគឺ Dong Bac ធានាឱ្យ បានថាមិនមានការខ្វះខាតធ្យូងថ្ម ក្នុងកាលៈទេសៈណា ក៏ដោយ។
កាលពីឆ្នាំមុន Vinacomin បានផ្គត់ផ្គង់ធ្យូងថ្មជិត ១៦.២ លាន តោនដល់រោងចក្រអគ្គិសនីវៀតណាម (EVN) ។
យោង តាម EVN បានឱ្យដឹងថា បណ្តារោងចក្រដុតធ្យូងថ្ម អាច ផលិតអគ្គិសនីបាន ៤៣,៦ភាគរយ ក្នុងចំណោមការផលិតថាមពល សរុប នៅក្នុងខែកុម្ភៈ៕
ប្រភព៖ VNexpress ប្រែសម្រួលដោយ៖ សារ៉ាត
