បណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលសាសនានៅខេត្តកែប (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិប តីក្នុងពិធីសម្ពោធឆ្លងមហាកុដិថ្មី និងសមិទ្ធផល នានាក្នុងខេត្តកែប។ ពិធីនេះបានប្រព្រឹត្តិទៅនៅថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះស្ថិតនៅ ក្នុងវត្ត កំពង់ត្រទ្បាច ស្ថិតក្នុង ភូមិកំពង់ត្រទ្បាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសារទ ចំពោះ ការសម្ពោធសមិទ្ធផលថ្មីៗក្នុងវត្តកំពង់ត្រឡាច ដែលមានការកសាងអភិវឌ្ឍរីក ចម្រើនជាលំដាប់ ចាប់តាំងពីក្រោយរបបប៉ុលពតមក ដោយសមិទ្ធផលទាំងនេះបានកើត ឡើងពីសាមគ្គីភាព របស់ពុទ្ធបរិស័ទ្ទគ្រប់មជ្ឈដ្ឋាន ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋប្រើ ប្រាស់ដើម្បីធ្វើបុណ្យ។ លោកនៅ បានថ្លែងកោតសរសើរការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យ ក្នុងខេត្តកែប ដែលជាខេត្តទទួលបាននូវជ័យលាភីជាច្រើនខាងផ្នែកសោភ័ណភាពបរិស្ថាន និងទេសចរណ៍ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។

ថ្លែងនៅក្នុងពិធីសម្ពោធសមិទ្ធផលសាសនា បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងការដឹងគុណចំ ពោះពលិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលក្នុងមួយជីវិតរបស់សម្តេចបានធ្វើការ លះបង់ខ្ពស់បំផុត ដើម្បីប្រទេសជាតិមានសន្តិភាពនិងការអភិវឌ្ឍន៍។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner