រថយន្តធុនត្រាពីរគ្រឿងសាកកម្លាំងគ្នា ធ្វេីឲ្យម្ខាងខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតដែលចតស្ងៀមរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ មានជនជាតិកូរ៉េប្រុសស្រីពីរនាក់ បានបើករថយន្តស៊េរីទំនើបម៉ាកធុនត្រា មួយគ្រឿងក្នុងល្បឿនលឿន ហេីយជ្រុលទៅបុករថយន្តធុនត្រាមួយគ្រឿងទៀតបើកបរដោយបុរសជនជាតិចិនពីចំហៀងពេញទំហឹង និងបណ្ដាលឲ្យខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងចតស្ងៀមរុញទៅបុកទ្វារក្រុមហ៊ុនមួយកន្លែងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនឹងផ្លូវច្រកចូលសាលាមធ្យមវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនឹងនារីជនជាតិខ្មែរម្នាក់ទៀតបើករថយន្តម៉ាកធុនត្រាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BL-4267ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលច្រកផ្លូវសាលាមធ្យមវិចិត្រសិល្បៈ ខណៈនោះក៏មានរថយន្តធុនត្រាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-9937បើកបរដោយបុរសជនជាតិកូរ៉េម្នាក់រួមដំណើរនឹងនារីជនជាតិកូរ៉េម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿន និងបានបុករថយន្តធុនត្រាដែលបើកបរដោយបុរសជនជាតិចិនពីចំហៀងផ្នែកខាងស្ដាំពេញទំហឹង បណ្តាលឲ្យខ្ទាតទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតចតស្ងៀម និងរុញទៅបុកទ្វារដែករបស់ក្រុមហ៊ុនរមួយកន្លែងងការខូចខាត ចំណែករថយន្តធុនត្រាទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទួចយករថយន្តទាំង៣គ្រឿងខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner