រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាអញ្ជើញចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង”
ភ្នំពេញ៖ កិច្ចពិភាក្សាទ្វេភាគី និងពិធីចុះហត្ថលេខាលើគម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើង ក្រោម វត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និង ឯកឧត្តម ប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំ នៅព្រះរាជា ណាចក្រកម្ពុជា។
ដោយយល់ឃើញពីសារសំខាន់នៃការអភិវឌ្ឍគោលនយោបាយភាសា បរទេសប្រកបដោយគុណភាពនៅបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា គម្រោងស្ដីពី “ផែនការគោលសម្រាប់ភាសាបារាំង” ត្រូវបានរៀបចំឡើងសម្រាប់អនុវត្តរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ ឆ្នាំ២០២៥ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិត រមួតរវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំងប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីធានាការបង្កើត និងការតាមដានផែនការគោល សម្រាប់ភាសា បារាំង ក្រុមការងារទទួលបន្ទុកភាសាបារាំងមួយត្រូវបានបង្កើត ឡើង ដោយស្ថិតក្រោមការតែងតាំង និងការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានសមាសភាពគណៈកម្មាធិការដឹកនាំ និង គណៈកម្មាធិការប្រតិបត្តិ។ លើសពីនេះ ស្ថាប័នហ្វ្រង់កូហ្វូនី មួយ ចំនួនទៀត ក៏មានទំនាក់ទំនង និងមានការចូលរួមជាមួយផែនការ ទូទៅសម្រាប់ភាសាបារាំង (ផ.គ.ប) ផងដែរ៕ដោយ៖រ៉ាវុធ






