ប្រមុខការទូតរុស្ស៊ី៖ ទីក្រុងម៉ូស្គូនៅតែបើកចំហចំពោះ កិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសលោកខាងលិច

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ កាលពីចុង សប្តាហ៍មុនថ្លែងថា ប្រទេសរបស់លោកនៅតែបើកចំហរ ចំពោះ កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសលោកខាងលិច ប៉ុន្តែនឹង មិនផ្តួចផ្តើមឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយពួកគេនោះទេ។

លោក ឡារូវ បាននិយាយដូច្នេះថា សូមមើលពីរបៀបដែលពួកគេ នឹងរួចផុតពីភាពជាប់គាំងដែលពួកគេបានរុញច្រានខ្លួនឯង… តម្លៃ របស់ពួកគេ គោលការណ៍នៃទីផ្សារសេរី ការមិនរំលោភលើកម្មសិទ្ធិ ឯកជន និងការសន្មត់នៃភាពគ្មានទោសពៃរ៍ ត្រូវបានជាន់ឈ្លី ដោយ ខ្លួនឯង។

ស្របពេលជាមួយគ្នានោះដែរ ប្រមុខការទូតរុស្ស៊ីរូបនេះបាន សង្កត់ ធ្ងន់ទៀតថា សហរដ្ឋអាមេរិកក៏កំពុងបញ្ជូនអ្នកការទូត ទៅកាន់ ប្រទេសជាច្រើន ដើម្បីសុំឱ្យពួកគេដកខ្លួនចេញពីកិច្ច សហប្រតិបត្តិ ការជាមួយរុស្ស៊ីផងដែរ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner