កិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៥ នៃបណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន និងកិច្ចប្រជុំចង្អៀតលើកទី៦ របស់ NADI
សៀមរាប៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ នៃបណ្តាញវិទ្យាស្ថាន សន្តិសុខ និងការពារជាតិអាស៊ាន (Network of ASEAN Defense and Security Institutions) ហៅកាត់ថា ក្រោ មមូល បទ ៖”ការ រំឭក ខួបលើកទី១៥ នៃបណ្ដាញវិទ្យាស្ថានសន្តិសុខ និង ការពារជាតិ អាស៊ាន ផ្ដោតសំខាន់លើ សមិទ្ធផល បញ្ហាប្រឈម និង ការរំពឹង ទុក” បានប្រារព្ធនៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២២ នៅ សណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប និងកិច្ចប្រជុំចង្អៀតលើកទី៦ របស់ NADI ស្ដីពីការផ្លាស់ប្ដូរទស្សនៈវិស័យការពារជាតិ ស្របតាម ប្រតិទិនការងារដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ។ អគ្គនាយក ដ្ឋាន នយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិបានទទួល ធ្វើជាម្ចាស់ផ្ទះរៀបចំនៅថ្ងៃទី ២៣ ខែមីនា នៅក្រុង សៀម រាប ។


កិច្ចប្រជុំទាំងពីរខាងលើនេះ ដឹកនាំដោយលោកជំទាវ ឧត្តម សេនីយ៍ ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការ បរទេស និងជានាយកអង្គភាពសេនាតេជោ ដោយមាន ការចូលរួមពីបណ្តាស្ថាប័ននិងវិទ្យាស្ថានការពារជាតិនិងសន្តិសុខ នៃប្រទេសជាសមាជិកអាស៊ានសរុបចំនួន១៣ស្ថាប័ន ដោយរួម ទាំងវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ ។
NADI គឺជាបណ្តាញវិទ្យាស្ថានស្រាវជ្រាវនៃប្រទេសសមាជិក អាស៊ាន ទាំង១០ ដែលត្រូវបានបង្កើតនៅឆ្នាំ២០០៧ ដើម្បីប្រមូលផ្តុំ អ្នកវិភាគ គោលនយោបាយដែលមានឯកទេសលើបញ្ហាការពារជាតិ និងសន្តិសុខអ្នកសិក្សាស្រាវជ្រាវលើកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ និងមន្ត្រីការពារជាតិរួមគ្នាសិក្សាស្រាវជ្រាវ ស្វែងរក ដំណោះស្រាយលើបណ្តាបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបាន លើក ឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ។


កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ នឹងពិភាក្សាផ្តោតលើប្រធានបទ សំខាន់ៗ ចំនួនបីរួមមាន៖ (១) ការវាយតម្លៃលើវឌ្ឍនភាព និង សមិទ្ធផលរបស់ NADI ក្នុងរយៈពេល ១៥ឆ្នាំកន្លងមក (២) ការ ប្រមើមើលបញ្ហាប្រឈមផ្នែកសន្តិសុខដែលនឹងកើតមានក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងទស្សនទាននៃទិសដៅសម្រាប់កិច្ចសហ ប្រតិបត្តិ ការ ADMM និង ADMM-Plus នាពេលអនាគត និង ទី(៣) ការប្រមើមើលវិថីឆ្ពោះទៅមុខសម្រាប់ NADI ក្នុងការគាំទ្រ កិច្ចសហប្រតិបត្តិការ ការ ពារជាតិអាស៊ាន ។
ប្រធានក្រុមការងារឧត្តមមន្ត្រីការពារជាតិកម្ពុជា ក៏នឹងអញ្ជើញ ចូល រួម ដើម្បីផ្លាស់ប្ដូរទស្សនក្នុងវិស័យអាស៊ានយោធា នៅក្នុង កិច្ចប្រជុំ ប្រចាំឆ្នាំលើកទី១៥នេះផងដែរ។


នៅក្នុងកិច្ចប្រជុំចង្អៀតលើកទី៦ នឹងមានការផ្លាស់ប្តូរទស្សនៈ ក៏ដូចជាចក្ខុវិស័យក្នុងចំណោមស្ថាប័នទាំង១៣របស់NADI លើបរិបទនៃការការពារជាតិនិងសន្តិសុខសហសម័យ និងការ ឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមគ្នា ជាពិសេសការពង្រឹង កិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ ស្របតាមមូលបទរបស់ ADMM នៅឆ្នាំនេះគឺ “SOLIDARITY FOR HARMONIZED SECURITY” ដែលផ្តោតសំខាន់លើការបន្ត និងនិរន្តរភាពក្នុងកិច្ច ខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងការប្តេជ្ញាចិត្តលើក កម្ពស់ភាពជាដៃគូប្រកបដោយមិត្តភាពសម្រាប់សន្តិភាពនិងស្ថិរភាព។
ក្នុងចំណោមយន្តការសន្តិសុខជាច្រើនដែលត្រូវបានដាក់ឱ្យដំណើរការNADIគឺជាយន្តការមួយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំការសិក្សាស្រាវជ្រាវ និងទស្សនៈសម្រាប់ស្ថាប័ន ការពារ ជាតិ អាស៊ាន ។ ជាមួយនឹងទស្សនវិស័យជាសាកល និងលទ្ធផល ក្នុងតំបន់ កិច្ចប្រជុំនេះបន្តដើរតួនាទីជាអ្នកស្វែងរកអនុសាសន៍ ទស្សនទានសម្រាប់ការវិភាគ ដែលជាកម្មវត្ថុនៃការពិចារណា និងការអនុម័តដោយថ្នាក់ដឹកនាំនែADSOM និង ADMM ) ៕
ដោយ៖ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប