អប្សរាព្រឹកនេះ ២២ មីនា ២០២២

 

មាតិការព្រឹក ២២-មីនា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

HS2 សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន មានចំនួន ២៣គ្រួសារ ហើយបន្តថា សម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន។ ការដែលមិនចង់ជម្លៀសពលរដ្ឋខ្មែរ នៅប្រទេសក្រៅមកមាតុប្រទេសវិញ ដោយសារសម្តេចតេជោ ហ៊ុន សែន យល់ថា យើងរស់នៅលើទឹកដីគេ ហើយធ្វើការនៅទីនោះ ប៉ុន្តែពេលមានបញ្ហាបែរជារត់ចោល គឺមិនមែនជារឿងត្រឹមត្រូវទេ។ ពេលនិយាយពីវិបត្តិដែលកំពុងកើតមាននៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា សម្តេចធ្លាប់បានចេញមុខសុំទោសប្រធានាធិបតីចិន ជំនួសនិស្សិតខ្មែរ ដែលបានរត់ចេញពីប្រទេសចិន ពេលចិនរងការរាតត្បាតដោយជំងឺកូវីដ១៩។ ការថ្លែងរបស់របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឡើងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។…ឃ្លីប…

HS1  រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តអោយមានការដូរក្រលៀននៅកម្ពុជា ដោយស្របច្បាប់ ប៉ុន្តែធ្វើយ៉ាងណា កុំអោយក្លាយជាការជួញដូរមនុស្ស។ ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន អោយក្រសួងពាក់ព័ន្ធធ្វើការសិក្សាលំអិត។ …ឃ្លីប…

D6  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញវីដេអូឃ្លីប ស្តីពី តួនាទី និងកាតព្វកិច្ច របស់ក្រុមប្រឹក្សាឃុំសង្កាត់ ៕…ឃ្លីប…

D8  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ លើបណ្ដឹងសុំបដិសេធបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀន ៕ …អានផ្ទាល់ (ដោយ៖ សេឌី)

BH4  លោក គី វុទ្ធី ត្រូវបានតែងតំាង ជាប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោត ខេត្តកែប ៕        …អានផ្ទាល…

BH1  សម្ដេចក្រឡាហោម ស ខេង បញ្ចាក់ថា បច្ចុប្បន្ន ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ទទួលបានមុខងារធនធាន និងសិទ្ធិអំណាច តាមបែបវិមជ្ឈការ ច្រើនជាងវិសហមជ្ឈការ៕ …ឃ្លីប…

L2  មន្ត្រីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវ ដល់អ្នកពាក់ព័ន្ធ បន្តរួមចំណែក ប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួន សំដៅអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និងចីរភាព ៕                …ឃ្លីប…

វគ្គទី២

D2  ព្រឹត្តិការណ៍ថ្ងៃរះ ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត  ដែលមានអ្នកទស្សនាប្រមាណជាង១ម៉ឺនអង្គ/នាក់ ៕…អានផ្ទាល់ (ដោយ៖ម៉ី សុខារិទ្ធ)

D7  ក្រសួងកសិកម្ម បើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ក្រសួងកសិកម្ម)

D1  កិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៥ នៃបណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន  និងកិច្ចប្រជុំចង្អៀតលើកទី៦ របស់ NADI  ៕…អានផ្ទាល់ (ដោយ៖ម៉ី សុខារិទ្ធ)

D4  អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញផ្សារធំថ្មី (ផ្សាណាត់) ក្នុងទីប្រជុំជនខេត្ត  ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

D3  ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានផ្តល់ជ័យលាភីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដល់កីឡាករ កីឡាការិនី ក្នុងឱកាសបិទការប្រកួតនៅខេត្តបាត់ដំបង៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

វគ្គទី៣៖

BH2  ឯកឧត្តម ហ៊ុន ម៉ាណែត អំណរគុណពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ គណបក្សប្រជាជនកម្ពុជា ៕ …ឃ្លីប…

C10  នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង  គូសបញ្ជាក់ថា   សមិទ្ធផលនានា នៅទូទាំងប្រទេសសព្វថ្ងៃនេះ កើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕ …អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…(ផ្តល់ដោយ៖អ៊ិត រ៉ាវុធ)សល់

BH5  សមាគមរាជសីហ៍សាខា ខេត្តកំពត ប្រកាសតែងតាំង បំពេញបន្ថែមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអនុសាខាក្រុងកំពត ៕ …ឃ្លីប…

BH6  អភិបាលខេត្តព្រៃវែង ណែនាំមន្ត្រីដែលពាក់ពន្ធ័ ត្រូវយកចិត្តទុកដាក់ ពង្រឹងការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការ ដើម្បីឲ្យការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ៕    …អានផ្ទាល…

BH7  បញ្ជាការរដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សិក្ខាសាលា បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំឆ្នាំ២០២១ និងដាក់ចេញនូវទិសដៅអនុវត្តន៍បន្ត ឆ្នាំ២០២២ ៕ …ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1  រដ្ឋមន្ត្រីការបរទេសចិន៖ ចិនកំពុងឈរនៅកន្លែងដែលត្រឹមត្រូវ លើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន

G2  រុស្ស៉ីប្រើ «មីស៉ីលល្បឿនលឿនជាងសំឡេង» ជាថ្មីម្តងទៀត ដើម្បីកម្ទេចគោលដៅនៅអ៊ុយក្រែន

G3  អូស្រ្តាលីប្រកាសផ្តល់ជំនួយយោធានិងមនុស្សធម៌ រាប់សិបលានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន

G4  យោធាចិនចេញមុខប្រតិកម្ម ក្រោយនាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner