កូវីដ៖ វៀតណាមមានករណីថ្មី ជាង១៣ម៉ឺន ថៃជាង២ម៉ឺននាក់

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ប្រទេស នេះមានកូវីដ១៩ ចំនួនជាង១៣ម៉ឺននាក់ទៀត ខណៈដែលថៃមាន ជាង២ម៉ឺននាក់ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។

វៀតណាមអះអាងថា ខ្លួនមានវិជ្ជមាន១៣១,៧១៣ករណី បន្ថែម ទៀត កាលពីថ្ងៃទី២១ មីនា និងស្លាប់មនុស្សព្រោះកូវីដ ចំនួន៦៩ នាក់ទៀត។ រីឯប្រទេសថៃវិញបានប្រកាស នាព្រឹកថ្ងៃទី២២ មីនានេះថា ខ្លួនមានវិជ្ជមានកូវីដថ្មីៗ ចំនួន២១៣៨២នាក់ទៀត ស្លាប់៨៣នាក់។

គិតត្រឹមយប់ថ្ងៃទី២១ ខែមីនា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨,០៨៩,៧៦១នាក់។ ក្នុងនោះអ្នក ជំងឺជាសះស្បើយចំនួន ៤,២៨២,៦៦៧នាក់ ចំណែកអ្នកស្លាប់វិញ ចំនួន៤១,៩៤៩នាក់។

ចំណែកប្រទេសថៃវិញ គិតត្រឹមព្រឹកថ្ងៃទី២២ មីនា មានកូវីដ១៩ សរុប កើនដល់ ៣,៣៩៨,៧៩២នាក់ហើយ ជាសះស្បើយវិញ ៣,១៣៧,៥៦១នាក់ ស្លាប់វិញ កើនដល់ ២៤៤១៧នាក់ហើយ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner