ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Ian Thompson Memorial ឆ្នាំ២០២២ គឺផ្តល់ឪកាសអោយកុមារ និងយុវជន អភិវឌ្ឍជំនាញលើវិស័យកីឡា និងលេងកីឡាដើម្បីសុខភាព

កុមារ និងយុវជនមកពីរាជធានីខេត្តចំនួន៤៥ក្រុម សរុប៥៤០នាក់ បានមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Ian Thompson Memorial ឆ្នាំ២០២២ ដែលរៀបចំ ដោយអង្គការផ្កាយកម្ពុជា នៅទីលានបាល់ទាត់ ស្ថិតនៅភូមិ ព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះជាលើកទី១៤ហើយ ដែលអង្គការផ្កាយសមុទ្រ ទទួលបានការឧបត្ថម្ភគាំទ្រពីលោក Alistair ដែលជាកូនប្រុស Ian Thompson រៀបចំព្រឹត្តិការណ៍បាល់ទាត់នេះ ក្នុងគោលបំណងឧទ្ទិសកុសលជូនដល់ វិញ្ញាណខ័ន លោក Ian Thompson ដែលជាអ្នកគាំទ្រវិស័យកីឡាដ៏មុះមុតម្នាក់ និងគាំទ្រចំពោះបេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈលទ្ធភាពស្មើៗគ្នា ក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព និងកីឡា ។

ប្រធានកម្មវិធីខាងលើ បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍បាល់ទាត់នេះ ក្រៅពីការរំលឹកដល់លោក Ian Thompson ក៏ជាការផ្តល់ឱកាសឲ្យកីឡាករនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ បានចូលរួមប្រកួតបញ្ចេញសមត្ថភាព និងផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព ពិសេសជម្រុញលើកទឹកចិត្តដល់ពួកគេអភិវឌ្ឍជំនាញបាល់ទាត់ក្លាយជាកីឡាករអាជីពនាពេលអនាគត ។

លោក បន្ថែមថា កម្មវិធីមួយនេះ បានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អសម្រាប់សុខភាព និង អភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈការរៀនសូត្រពីកម្មវិធីសិក្សាបាល់ទាត់សម្រាប់ការផ្លាស់ប្រែសង្គម និងការប្រកួតដោយភាពយុត្តិធម៌ ។ ដោយសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការក្រៅ រដ្ឋាភិបាលនានានៅ ទូទាំងប្រទេស អង្គការផ្កាយសមុទ្រកម្ពុជាបានជួយឲ្យសហគមន៍ចេះរួបរួមគ្នា តាមរយៈការលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជន ក្នុងការធ្វើការងារជាក្រុម កសាងស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះនៅរាជធានី ភ្នំពេញ ។

សូមជំរាប លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មុះមុតម្នាក់ និងគាំទ្រចំពោះបេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈ លទ្ធភាពស្មើៗគ្នាក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព និងកីឡា ។ ដើម្បីរក្សាឲ្យបាននូវកេរ្តិ៍ ដំណែលរបស់ឪពុក លោក Alistair ដែលជាកូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner