ទីក្រុងម៉ូស្គូព្រមានថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-រុស្ស៊ីជិត ដល់ទីបញ្ចប់ហើយ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា ការលើកឡើងដែល មិន អាចទទួលយកបានរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អំពីសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាង ប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលដួលរលំ។

ក្រសួងការបរទេសរុស្ស៊ីកំពុងសំដៅទៅលើការអត្ថាធិប្បាយដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ដោយលោក បៃដិន បានហៅលោក ពូទីន ថា ជា “ឧក្រិដ្ឋជនសង្គ្រាម” ជា”ឃាតករផ្តាច់ការ” និង ជា “ចោរសុទ្ធសាធ” ក្នុងការឆ្លើយតបទៅនឹងការវាយលុករបស់យោធា រុស្ស៊ីនៅអ៊ុយក្រែន។

ក្នុងថ្ងៃចន្ទនេះ ឯកអគ្គរដ្ឋទូតអាមេរិកនៅទីក្រុងម៉ូស្គូ លោក ចន ស៊ូលីវ៉ាន ត្រូវបានកោះហៅទៅក្រសួងការបរទេសនៅទីនោះ ហើយបានប្រគល់លិខិតតវ៉ាពីរុស្សី ជុំវិញសេចក្តីថ្លែងការណ៍មិន អាចទទួលយកបានរបស់លោក បៃដិន។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា សេចក្តីថ្លែងការណ៍បែបនេះរបស់ប្រធានាធិបតី អាមេរិក គឺមិនស័ក្តិសមជារដ្ឋបុរសដែលមានឋានៈខ្ពស់បែបនេះទេ ហើយបានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីឈាន ដល់ គែមនៃការដួលរលំ៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner