អ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជាង៤៧២លាននាក់ ខណៈអ្នស្លាប់៦,១០លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ចំនួន អ្នក ឆ្លងជំងឺ កូវីដ១៩ (COVID-19 )នៅទូទាំងពិភពលោក បានកើន ឡើង ដល់ ៤៧២,៦០៧,០៣២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់ មានចំនួន ៦,១០៥,៥១៤នាក់ និងជាសះស្បើយឡើងវិញ ៤០៨,៥០៦,២៩៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាព ស្រួចស្រាល់ ចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មាន អ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១,៤៤៨,៤០២នាក់ ស្លាប់ចំនួន ៩៩៨,៨៤០នាក់ និងជាសះស្បើយចំនួន ៦៣,២៥៤,៩១៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាង ស្ថិតិ នៃ អ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,០១០,៦៦១នាក់ ស្លាប់ចំនួន ៥១៦,៥៧៤នាក់ និងជា សះស្បើយ ៤២,៤៦៧,៧៧៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩,៦៤១,៨៤៨នាក់ ស្លាប់ ៦៥៧,៣៦៣នាក់ និងជាសះស្បើយ ២៨,២១៤,០៩៥នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner