ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងព្រះរាជពិធីបុណ្យ សំពះព្រះខែ និងអកអំបុក ក្នុងព្រះបរមរាជវាំង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅក្នុងរាត្រី នៃព្រះរាជពិធីបុណ្យនាថ្ងៃទី២ គឺថ្ងៃ១៥កើតពេញបូរណ៌មី ខែកត្តិក ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គ បានសព្វព្រះរាជហឬទ័យ ស្តេចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យ សំពះព្រះខែ និងអកអំបុក ដែលបានរៀបចំឡើងយ៉ាងមហោឡារិក នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវបានអតីតព្រះមហាក្សត្រ ខ្មែរគ្រប់ជំនាន់ បន្តរហូតដល់រជ្ជកាល ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគោរពបូជា និងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងព្រះរាជសទ្ធាដ៏ជ្រះថ្លា ដើម្បីថែរក្សា និងលើកតម្កើងព្រះរាជពិធីបុណ្យប្រពៃណីរបស់ជាតិយើងទាំងមូល និងនាំមកនូវសិរីសួស្តីជ័យមង្គល ដល់របរកសិកម្ម ស្រែ ចំការ របស់ប្រជាកសិករកម្ពុជា ជាបងប្អូន កូនចៅ របស់ព្រះអង្គឲ្យសម្រេចទទួលបានទិន្នផលខ្ពស់ ក្នុងឆ្នាំក្រោយបន្តទៀត។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានកិច្ចដំណើរការយ៉ាងល្អត្រចះត្រចង់ ក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតធ្វើឲ្យជនរួមជាតិយើងគ្រប់ស្រទាប់ មានសេចក្តីសោមនស្សរីករាយ ដោយឥតឧបមា។

ពិសេសទៅទៀត ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅបន្ទាប់ពីព្រះរាជពិធីបុណ្យដ៏ឧត្តុងឧត្តម និងជាប្រវត្តិសាស្ត្ររបស់ជាតិ ចំនួន៣ គឺព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសិរីរាជសម្បត្តិ គំរប់ខួប១៥ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីបុណ្យខួបប្រសូត ដ៏មហាមង្គលថ្លៃថ្លា នៃអង្គព្រះករុណាព្រះបាទសម្តេចព្រះមហាវីរក្សត្រ
ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៦៦ ធ្វើឲ្យប្រជាជាតិកម្ពុជា ជាកូនចៅ ចៅទួត ចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានចំពោះ ព្រះរាជគុណូបក្ការៈដ៏ធំធេងមិនអាចគណនាបានរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ សម្តេចព្រះវររាជ
មាតាជាតិខ្មែរ និងព្រះករុណា ព្រះមហាក្សត្រប្រោសព្រះរាជទានដល់ជាតិមាតុភូមិ និងប្រជារាស្ត្រកម្ពុជា តាំងពីអតីតកាល ជាពិសេសចាប់តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម ដ៏រុងរឿងបន្តរហូតមកដល់សម័យបច្ចុប្បន្ន។

ព្រះរាជពិធីនេះ បានកំណត់ចូលពីថ្ងៃ១៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ថ្ងៃ១៥ កើត ខែកត្តិក ជាថ្ងៃពេញបូរណ៌មី ព្រះចន្ទពេញវង់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ព្រះអង្គមាន
ព្រះរាជសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង នៅក្នុងព្រះពុទ្ធសាសនា ហើយបានត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រៀបចំគ្រឿងសក្ការៈមួយផ្នែកទៀត មានអំបុក ចេក ដូង ដំឡូងត្រាវជាដើម សុទ្ធសឹងជាផលិតផលដំណាំក្នុងស្រុក និងអុជទៀនធូប ប្រទីបជ្វាលា បំភ្លឺព្រោងព្រាតថ្វាយព្រះខែ បូជាចំពោះព្រះបរមរូបព្រះសៈសៈបណ្ឌិតបរមពោធិសត្វ ដែលទ្រង់ព្រះសង្កតតាំង នៅក្នុងវង់ព្រះចន្ទ សព្វថ្ងៃនេះ ព្រមទាំងព្រះបញ្ហាវលាហកៈគ្រប់ព្រះអង្គទេវតា គ្រប់ព្រះអង្គតាមព្រះរាជប្បវេណី តាំងពីបុរាណកាលរៀងមក។

ម្យ៉ាងទៀតព្រះរាជពិធីបុណ្យនេះ នៅបានបួងសួងចង់ដឹងអំពី ឧទកៈធារាឬដំណើរទឹកភ្លៀង ដែលទេវតាគ្រប់ព្រះអង្គ ពិសេសព្រះបញ្ចាវៈលោហៈកៈ ជួយបង្ហូរទឹកភ្លៀងឲ្យបានធ្លាក់ចុះនៅលើប្រថពី នៃព្រះរាជាណាចក្រកម្ពុជាទាំង២៥ រាជធានី និងខេត្តក្នុងឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ឆ្នាំក្រោយនេះ
ថាតើរាជធានីភ្នំពេញ និងបណ្តាខេត្តណាខ្លះ មានភ្លៀងធ្លាក់ច្រើនជាងគេ ដោយសន្មត់យកទៀនទាំង២៥ដើម តំណាងឲ្យរាជធានី និងខេត្តទាំង២៥។

ក្នុងកិច្ចដំណើរការសំរក់ទៀនផ្សងចង់ដឹងអំពីទឹកភ្លៀង ធម្មការ និងសាសនាព្រះបរមរាជវាំង បានធ្វើការគុណគូកំណត់យកទៀន ដោយរាប់ពីក្បាលនាគទៅកន្ទុយនាគ ក្នុងនោះ៖ ទៀនទី១ តំណាងឲ្យទឹកភ្លៀង ខេត្តកណ្តាល, ទៀនទី២ តំណាងឲ្យទឹកភ្លៀង ខេត្តកំពត, ទៀនទី៣ តំណាងឲ្យទឹកភ្លៀង ខេត្តកំពង់ចាម, ទៀនទី៤ តំណាងឲ្យទឹកភ្លៀង ខេត្តកំពង់ធំ, ទៀនទី៥ តំណាងឲ្យទឹកភ្លៀង ខេត្តកំពង់ឆ្នាំង, ទៀនទី៦ តំណាងឲ្យទឹកភ្លៀង ខេត្តកំពង់ស្ពឺ, ទៀនទី៧ តំណាងឲ្យទឹកភ្លៀង ខេត្តកែប, ទៀនទី៨ តំណាងឲ្យទឹកភ្លៀង ខេត្តកោះកុង, ទៀនទី៩ តំណាងឲ្យទឹកភ្លៀង ខេត្តក្រចេះ, ទៀនទី១០ តំណាងឲ្យទឹកភ្លៀង ខេត្តតាកែវ, ទៀនទី១១ តំណាងឲ្យទឹកភ្លៀង ខេត្តបាត់ដំបង, ទៀនទី១២ តំណាងឲ្យទឹកភ្លៀង ខេត្តបន្ទាយមានជ័យ, ទៀនទី១៣ តំណាងឲ្យទឹកភ្លៀង ខេត្តប៉ៃលិន, ទៀនទី១៤ តំណាងឲ្យទឹកភ្លៀង ខេត្តពោធិ៍សាត់, ទៀនទី១៥ តំណាងឲ្យទឹកភ្លៀង ខេត្តព្រៃវែង, ទៀនទី១៦ តំណាងឲ្យទឹកភ្លៀង ខេត្តព្រះវិហារ, ទៀនទី១៧ តំណាងឲ្យទឹកភ្លៀង រាជធានីភ្នំពេញ, ទៀនទី១៨ តំណាងឲ្យទឹកភ្លៀង ខេត្តមណ្ឌលគិរី, ទៀនទី១៩ តំណាងឲ្យទឹកភ្លៀង ខេត្តរតនគិរី, ទៀនទី២០ តំណាងឲ្យទឹកភ្លៀង ខេត្តស្វាយរៀង, ទៀនទី២១ តំណាងឲ្យទឹកភ្លៀង ខេត្តសៀមរាប, ទៀនទី២២ តំណាងឲ្យទឹកភ្លៀង ខេត្តស្ទឹងត្រែង, ទៀនទី២៣ តំណាងឲ្យទឹកភ្លៀង ខេត្តព្រះសីហនុ, ទៀនទី២៤ តំណាងឲ្យទឹកភ្លៀង ខេត្តឧត្តរមានជ័យ និងទៀនទី២៥ តំណាងឲ្យទឹកភ្លៀង ខេត្តត្បូងឃ្មុំ។

ចំពោះលទ្ធផលនៃការព្យាករណ៍ដំណើរទឹកភ្លៀង២៥ រាជធានី-ខេត្តនេះ ព្រះជ័យាធិបតី កង កេន បាគូព្រះបរមរាជវាំង បានទូលថ្វាយ និងជម្រាបជូនដូចខាងក្រោម៖

១៖ ខេត្តកណ្តាល៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៖ ខេត្តកំពត៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៣៖ ខេត្តកំពង់ចាម៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៤៖ ខេត្តកំពង់ធំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៥៖ ខេត្តកំពង់ឆ្នាំង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៦៖ ខេត្តកំពង់ស្ពឺ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៧៖ ខេត្តកែប៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៨៖ ខេត្តកោះកុង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៩៖ ខេត្តក្រចេះ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១០៖ ខេត្តតាកែវ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១១៖ ខេត្តបាត់ដំបង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១២៖ ខេត្តបន្ទាយមានជ័យ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៣៖ ខេត្តប៉ៃលិន៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៤៖ ខេត្តពោធិសាត់៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៥៖ ខេត្តព្រៃវែង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៦៖ ខេត្តព្រះវិហារ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៧៖ រាជធានីភ្នំពេញ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៨៖ ខេត្តមណ្ឌលគិរី៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៩៖ ខេត្តរតនគិរី៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២០៖ ខេត្តស្វាយរៀង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២១៖ ខេត្តសៀមរាប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២២៖ ខេត្តស្ទឹងត្រែង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៣៖ ខេត្តព្រះសីហនុ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៤៖ ខេត្តឧត្តរមានជ័យ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៥៖ ខេត្តត្បូងឃ្មុំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច, កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

នៅក្នុងរាត្រីដ៏មនោរម្យ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងថ្ងៃទី២នេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិបានប្រារព្ធឡើងនូវការបាញ់កាំជ្រួច នៅក្នុងដងទន្លេសាបខាងមុខព្រះបរមរាជវាំង ជាលើកទី២ បន្ទាប់ពីព្រះរាជពិធីសំរក់ទៀន ដើម្បីអបអរសាទរ និងញ៉ាំងឲ្យព្រះរាជពិធីបុណ្យតាមប្រពៃណីជាតិ និងតាមគន្លងព្រះពុទ្ធសាសនាដ៏ថ្កើងថ្កាន នៃយើងកាន់តែទទួលបាននូវភាពដ៏មហោឡារិក អធិកអធមទ្វេឡើងថែមទៀត។

តមកព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយសម្តេចព្រះអង្គម្ចាស់ លោក លោកស្រី ជាព្រះរាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្ត្រីព្រះបរមរាជវាំង បានយាងអញ្ជើញសោយ
និងអកអំបុក ទៅតាមប្រពៃណីទំនៀមទំលាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner