ពិធីសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នារាត្រីថ្ងៃ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ឆ្នាំនេះ អាជ្ញាធរខេត្ត ក្រុង និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និង មានការចូលរួមរបស់បណ្តាអង្គភាព ស្ថាប័ន និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានរៀបចំប្រារព្ធពិធី សំពះព្រះខែ អកអំបុក  ក្នុងការបង្ហាញនៅចំពោះសាធារណមតិជាតិ អន្តរជាតិ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌របស់ខ្មែរ និង ជាការឆ្លុះបញ្ចាំងឲ្យឃើញកម្ពុជា កំពុងស្ថិតក្នុងសុខសន្តិភាព សុខដុមរមនា ពេញលេញទូទាំងប្រទេស។

ពិធីនេះបានប្រារព្ធធ្វើនៅបរិវេណសួនច្បារ ព្រះរាជដំណាក់ខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត  ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា ក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជា្ញធរក្រុង និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ពិធីបុណ្យនេះបានចាប់ផ្តើមដំណើរ ការទៅតាមកម្មវិធីកំណត់ពីម៉ោង២០ រហូតដល់រំលងអាធ្រាត្រ ដោយមានការគោរពទៅតាមកាលវេលានៃដំណើរយាងចររបស់ព្រះច័ន្ទ និងគោរពទៅតាមកាលកំណត់ ក្បួនខ្នាតគម្ពីរដីកានៃព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរ យើងគោរពប្រតិបត្តិទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ប្រសិទ្ធិពិធីការជាលម្តាប់លម្តោយតរៀងមក ។

ពិធីបុណ្យបានប្រព្រឹទ្ធទៅ មិនត្រឹមតែបានបង្ហាញចំពោះសាធារណមតិជាតិ អន្តរជាតិឲ្យឃើញ អំពីភាពសម្បូរបែបខាងវិស័យវប្បធម៌ អរីយធម៌ របស់ខ្មែរប៉ុណ្ណោះទេ តែជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបានកំពុងស្ថិតក្នុងសុខសន្តិភាព សុខដុមរមនា យ៉ាងពេញលេញទូទាំងប្រទេស ។ ពិធីអកអំបុក សំពះព្រះខែ គឺ ជាពិធីបុណ្យដែលមានចារឹកនៅក្នុងគម្ពីបរម័តទិព្ធនី អត្ថកថា ចរិយាបិតក និយាយអំពីការ ឧទ្ទិស្នានឧបោសថសីល របស់ព្រះបរមពោធិសាត់ ក្នុងជាតិកំណើតជាសត្វទន្សាយ មានព្រះនាម សសបណ្ឌិត ដើមី្បបំពេញពោធិសម្ពាជា ទានបរិម័តបារមី ឲ្យបានត្រាស់ជាព្រះពុទ្ធ ។ 

តាំងពីបុរាណកាលមក ពិធីអកអំបុក សំពះព្រះខែ ខ្មែរយើងមានទម្លាប់ប្រារព្ធធ្វើនៅតាមទីវត្តអារាម ឬនៅតាមភូមិ គេហដ្ឋានរៀងៗខ្លួន  មិនដូច្នោះសោត គេអាចជួបជុំគ្នាធ្វើឡើង នៅតាមទីសាធារណៈណាមួយក៏បានផងដែរ ។  តាំងពីបុរាណកាលមកការប្រារព្ធពិធីនេះ ត្រូវបានរៀបចំនូវគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី នំចំណី ផ្លែឈើ សម្ខាន់ផ្លែដូវខ្ចី និង ចេកទុំ  ហើយចំពោះអំបុកវិញ ខ្មែរយើងពីបុរាណកាល ពេលជួបជុំគ្នាប្រារព្ធ គឺត្រូវបាននាំមកជាមួយត្បាល់បុក អង្រែ និង ស្រូវទុំថ្មីៗ  មកលីញដាល់អំបុក នៅនឹងកន្លែងប្រារព្ធពិធី ដើមី្បធ្វើឲ្យឱកាសនោះមានភាពសប្បាយរីករាយក្រៃលែង ។

ក្រោយពេលដាល់អំបុក បានហើយគេយកអំបុកនោះទៅចាក់ធា ជាពុំនូក នៅមុខរានសក្ការៈបូជា និង នាំគ្នាបូជ្ញាទៀនធូក ឧទ្ទិសសុំសេចចក្តីសុខសប្បាយ សុំការរីកចម្រើន នូវភោគផលនៅបណ្តាឆ្នាំខាងមុខ ព្រមទាំងបួងសួងផ្សងនូវទឹកភ្លៀង ដែលបុរាណកាលឲ្យឈ្មោះថា (ពិធីសំពះព្រះខែ ) ។ ក្នុងរាត្រីនោះដែរក៏មានការសម្តែងនូវ សិល្បៈ របាំបុរាណ ការប្រឡងចម្រៀង ការបង្ហាញម៉ូតសម្លៀកបំពាក់របៀបខ្មែរផងដែរ ។

ក្រោយពីពិធីសម្រកទៀនបង្វឹលផ្សងទឹកភ្លៀងរួចមក គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនប្រជា ពលរដ្ឋដែលបានចូលរួមក្នុងពិធី បាននាំគ្នាធ្វើការដង្ហែរប្រទីបសំពៅជ័យ និងកន្ទោង ទៅបណ្តែតក្នុងទឹកស្ទឹងសៀមរាប ដើមី្បឧទ្ទិស និងសុំសម្មាលាទោស ដល់ព្រះគង្គារ ដែលផ្តល់ដល់មនុស្ស សត្វ បានយកទៅប្រើប្រាស់ ផឹក មួជ និង ស្រោចស្រពដំណាំកសិកម្ម ដល់ប្រជាកសិករក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ ផងដែរ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner